ស្ងាត់ៗ ឆាយ វីរៈយុទ្ធ នាំប្រពន្ធទៅជប៉ុន

ជប៉ុន៖ ក្រោយឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីចិនរួច តារាចម្រៀង​សម្លែង​ខ្ពស់ ឆាយ វីរៈយុទ្ធ បាននាំប្រពន្ធ​សំណប់ចិត្តទៅដំណើរ​កម្សាន្ត​នៅប្រទេស​ជប៉ុនជិត ១សប្តាហ៍។

មិនខុសពីដំណើរកម្សាន្តក្នុង​ប្រទេសប៉ុន្មាន​ដែរ លោក ឆាយ វីរៈយុទ្ធ មិនដែលធ្វើឲ្យអ្នកនាង សែ ចាន់ឌី ខកបំណងឡើយ ពោលគឺតែង​តែយកច្រមុះផ្តិត​ជាប់ថ្ពាល់​ប្រពន្ធជា​និច្ច មិនត្រឹមតែប៉ុណ្ណឹងទេ លោកបានបង្ហោះរូប​លើបណ្តាញ​សង្គម​អ៊ីនស្ត្រាក្រាម​បង្ហាញពីស្នេហាផ្អែមល្ហែមជាសាធារណៈ​ទៀតផង។ ក្រៅពីភាពផ្អែមល្ហែម តារាចម្រៀងរូបនេះ បាននាំប្រពន្ធ និងមិត្តភក្រ​ជិះស្គីទឹកកក លើជ្រលងដងភ្នំយ៉ាងសប្បាយ។

Add a Comment

Your email address will not be published. Required fields are marked *