ពៅ លីដា បានកាដូធំ

ភ្នំពេញ៖ បន្ទាប់ពីរបូតតំណែងតួឯកជាច្រើនឆ្នាំ គ្រាដែលកញ្ញាពៅ លីដា ឧស្សាហ៍ចេញទៅសម្ដែង នៅក្រៅប្រ​ទេស​នោះ បច្ចុប្បន្នតារាស្រីរូបនេះហាក់ទទួលបានការទគាទ្រយ៉ាងខ្លាំង។យ៉ាង​ណាមិ​ញថ្មីៗតារាស្រីរូប​នេះបាន​ប​ង្ហោះ​រូប​​ភាពកាដូរថយន្ត យ៉ាងពិសេសតម្លៃរាប់ម៉ឺនដុល្លារ ពីអ្នកមានគុណរបស់ខ្លួនធ្វើឲ្យមានការភ្ញាក់ផ្អើ​លយ៉ា​ង​ខ្លាំ​ងពេញបណ្ដាញសង្គម។

ជាមួយគ្នានោះក៏ភ្ជាប់មកជាមួយសាររំភើបចិត្តទៀតផង ដោយសរសេរថា«កូនសូមអរគុណណាស់លោកពុក អ្នកម្តាយ ដែលបានរួមចិត្តគ្នាទិញកាដូដ៏មានតម្លៃជាទីបំផុតឲ្យកូន នៅក្នងឆ្នាំ២០១៨នេះ កូនសប្បា​យ​ចិត្ត​ខ្លាំងណាស់ »។

ខណៈតួឯកក្នុងរឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម» បន្តទៀតថា«ពីដើមមករហូតមកដល់ពេល​នេះលោក​ទាំង​ពីរ​តែងតែ​បំពេញបំណងកូនរហូតមិនដែលថាទេ សូម្បីមួយម៉ាត់ មានតែប្រើពាក្យថា កូនចាំបន្តិចសិនណា។ កូនស្រលាញ់អ្នកទាំងពីរខ្លាំងណាស់។ កូនសូមជូនពរ ឲ្យលោកមានគុណទាំងពីរ មានសុខភាពល្អ មាំមួននិង​មាន​តែ​ជ័យជំនះ គ្រប់យ៉ាងទាំងអស់ មានអាយុយឺនយូរ ធ្វើជាម្លប់ឲ្យកូនជ្រកជារៀងរហូត»។

Add a Comment

Your email address will not be published. Required fields are marked *