ទារកអភ័ព្វអាយុ ២ខែ មិនអាចបៅដោះបាន ម្តាយដង្ហោយ…

ភ្នំពេញ៖ ទើបស្គាល់សសម្រស់ធម្មជាតិមិនទាន់បានប៉ុន្មានផង ទារកអាយុ ២ខែ ជួបរឿងអភ័ព្វ មានជំងឺបំពង់ករ ពិបាកដកដង្ហើម និងមិនអាចបំបៅដោះបាន ធ្វើឲ្យទារកតូចធ្លាក់ក្នុងសភាពដុនដាបយ៉ាងខ្លាំង ខណៈម្តាយព្យាយាមយកមកព្យាបាលដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប តែគ្រូពេទ្យថា «ហួសសមត្ថភាព»។

ស្ត្រីជាមីងទារកនោះ បានរៀបរាប់ថា «ក្មួយខ្ញុំមានជំងឺផ្លូវដង្ហើម និងបំពង់ក ដែលត្រូវគ្រូពេទ្យប្រាប់ថា អស់សម្ថភាពជួយក្នុងបញ្ហានេះ»។ ទន្ទឹមនឹងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបអស់សមត្ថភាពជួយព្យាបាល ស្ត្រីជាម្តាយបានអំពាវនាវដល់បងប្អូនជិតឆ្ងាយមេត្តាជួយសង្គ្រោះកូនគាត់ផង ខណៈថ្ងៃវះកាត់នៅមន្ទីរពេទ្យផ្សេងដែលត្រូវចំណាយប្រមាណ ៤ ទៅ ៥ពាន់ដុល្លារអាមេរិក។

Add a Comment

Your email address will not be published. Required fields are marked *