សុវត្តិភាពជាចម្បង៖ សង្ឃមួយអង្គ ដាក់ស្បែកជាប់ខ្លួន ព្រោះមិនទុកចិត្ត

កម្ពុជា៖ ព្រះសង្ឃមួយអង្គត្រូវបានគេត្រូវបានពុទ្ធបរិស័ទលួចថតបាន និងបង្ហោះចែកចាញពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើមហាជនមួយចំនួនធំមានការអាណិត​អាសូរព្រះតេជៈគុណយ៉ាងខ្លាំង ខណៈព្រះអង្គចងស្បែកជើងផ្ទាត់ជាប់ខ្សែចង្កេះ។

យ៉ាងណាមិញ មិនទាន់ដឹងមូលហេតុអ្វីបានជា លោកតាយកស្បែកជើងជាប់ក្រវ៉ាត់ចង្កេះទេ? ប៉ុន្តែមានបុរសម្នាក់បានលើកឡើងក្នុងន័យលេងផង​មែនផងថា «លោកតាខ្លាចចោរលួច ទើបមិនហានទុកនៅខាងក្រោម»។

ទោះជាយ៉ាងណាក៏ដោយ លោកតាមានវ័យកាន់តែចាស់ ភ្នែកក៏កាន់តែអន់ ម៉្លោះហើយព្រះអង្គដាក់ស្បែកជើងជាប់ខ្លួនទៅក៏គ្មានទាស់អ្វីទេ សំខាន់សុវត្ថិភាពជាចម្បង។ ទន្ទឹមនេះ ស្បែកព្រះអង្គចាស់ផង បើបងប្អូនណា មានសទ្ធាជ្រះថ្លាមេត្តាជួយឧបត្ថម្ភស្បែកលោកតាផង៕

Add a Comment

Your email address will not be published. Required fields are marked *