សូមសរសើរដោយស្មោះ៖ ក្មេងតូចៗសោះ ចេះជួយសកម្មភាពសង្គម

ព្រះវិហារ៖ ស្ទើរមិនគួរឲ្យជឿទាស់តែសោះ ក្មេងចាស់ប្រុសស្រីនៅតំបន់ដាច់ស្រយ៉ាលមួយ ខេត្តព្រះវិហារ បានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការស្ថាបនា​ជើងទេរ នៃស្រះទឹក ទុកជាសម្បត្តិសាធារណៈសម្រាប់ប្រើប្រាស់រួម។ ក្នុងនោះសកម្មភាពក្មេងហាក់ដូចជាមានសន្ទុះខ្លាំងជាមនុស្សចាស់ ព្រោះក្មេងៗមានច្រើន។

យ៉ាងណាមិញ ក្មេងៗទាំងនោះ ត្រូវបានគេស្គាល់ថាជាអ្នកភូមិក្បែរ ហើយពួកគេជាសិស្សសាលាផងដែរ។ បើនិយាយពីស្ថានភាពក្មេងៗជាង ២០០នាក់នោះវិញ ឃើញថា «ការស្លៀកពាក់ និងពណ៌សម្បុរស ជាជនជាតិខ្មែរដើមគួយ ខោអាវចាស់ៗ រហែកមុខ រហែកក្រោយ»។

ទន្ទឹមនោះ បុរសម្នាក់ឈ្មោះ «ងិន ពៅ» បានឲ្យដឹងថា «ក្មេងទាំងនោះ សុទ្ធសឹងជាគ្រួសារក្រីក្រ គ្មានលទ្ធភាពគ្រប់សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ពួកគេឡើយ»។ បុរសនោះ បានអំពាវនាវថា «សូមបងប្អូន មេត្តាជួយឧបត្ថម្ភសម្ភារៈសិក្សា ដល់ក្មួយៗផង»៕

 

Add a Comment

Your email address will not be published. Required fields are marked *