អនាគតចៅប្រសារបងនាយករដ្ឋមន្រ្តី ៖ គីម ចាន់បូរមី ជួបទុក្ខធំ

ភ្នំពេញ៖ អតីតស្រីស្អាត់ចាយសម្ផស្សលើវិថីសិល្បៈ កញ្ញា គឹម ច័ន្ទបូរមី និងកំពុងល្បីពីភ័ព្វនិស្ស័យ ពីទឹកចិត្តស្នេហ៍ស្មោះពីចៅប្រុស ឯឧត្តម ហ៊ុន ណេង កំលោះ ហ៊ុន សុបញ្ញា ក្នុងដំណើរបណ្តើរគ្នាត្រសង មិនរំលងភ្នែកមហាជន និងរូបភាពផ្អែមល្ហែម។ ប៉ុន្តែផ្ទុះពីរូបភាពសេ្នហ៍ជាមួយចៅជីដូនមួយនាយករដ្ឋមន្រ្តី ដែលមហាជនកំពុងដាក់ការតាមដានថា និងដល់ត្រើយសុភមង្គលពិតអត់នោះ? នៅថ្ងៃទី២៦ខែកុម្ភៈនេះ ស្រីស្អាត គីម ចាន់បូរមី ប្រែជាធ្វើឲ្យមហាជនអ្នកគាំទ្រនិងមិត្តភក្តិសិល្បៈស្តុតអារម្មណ៍និងសារសូមទោសអ្នកមានគុន បង្ហាញភ្ជាប់ជាមួយនឹងសពប្អូនស្រីរបស់នាង នៅលើបណ្តាញសង្គមអ៊ិនស្តាក្រាម។

ក្នុងសារនោះ ស្រីស្នេហ៍ កំលោះសង្ហាក្នុងត្រកូលរាជសីហ៍ រូបនេះបានទួញរៀបរាប់យ៉ាងដូច្នេះថា«អរគុណរយៈពេល១៦ឆ្នាំនេះ ប្អូនល្អរបស់បង អូនហត់ហើយអូនសម្រាកចុះ។ ម៉ាក់អោយខ្ញុំសុំទោសដែលខ្ញុំមើលថែប្អូនអត់បានល្អ»។ តែយ៉ាងណា នៅក្នុងអ៊ិនស្តាក្រាម ស្រីស្អាត គីម ចាន់បូរមី មិនបានបង្ហាញថា ការឃ្លាតឆ្ងាយរបស់ប្អូនស្រីនាង គ្មានថ្ងៃត្រឡប់ ដែលកំពុងធ្វើឲ្យនាងរងនូវវិប្បដិសារីនោះ ដោយសារអ្វីនោះទេ ខណៈក្នុងនោះមានអ្នកគាំទ្រជាច្រើនជជីកសួរពីមូលហេតុ ប៉ុន្តែនាងបានត្រឹមតែពោលពាក្យបន្តថា «នឹកប្អូនណាស់ អាម៉ាប់តូចរបស់បង»។

ប៉ុន្តែក្នុងបណ្តាញសង្គមក៏មានគេទម្លាយថា «ប្អូនស្រីរបស់ គីម ចាន់បូរមី ដែលមានឈ្មោះ ច័ន្ទរស្មី បានទទួលមរណភាពដោយលង់ទឹកនៅដីដុះ អ្នកលឿង ដំណឹងនេះក៏ធ្វើឲ្យមហាជនជាច្រើនចូលរួមរំលែកទុក្ខ និងសូមអោយវិញ្ញាណក្ខ័ន្ធជនរងគ្រោះទៅកាន់សុគតិភព៕

Add a Comment

Your email address will not be published. Required fields are marked *