មិនជឿសមត្ថភាពបងមែន៖ រៀបការពីរថ្ងៃ ប្រល័យជីវិតចោលប្តី

សៀមរាប៖ រៀបការរួចរួមដំណេកធម្មតានិងប្តីបានតែពីររាត្រី ក៏នឹកតូចចិត្តរឿងមិនសល់ប្រាក់កាសខ្លះ ដើម្បីធ្វើជាទុនរកស៊ីសាងជីវិតថ្មី បែរសម្រេចប្រល័យជីវិតឲ្យប្តី ដែលទើបនឹងភ្លក់រស់ជាតិ។ សមត្ថកិច្ច បានឲ្យដឹងថា នារីគិតខ្លីរូបនេះ ឈ្មោះ ចាន់ ស្រីទៀន អាយុ១៨ឆ្នាំ នៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា នារីរងគ្រោះ បានរៀបការនៅថ្ងៃទី២៣ និង២៤ ខែកុម្ភៈ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ នារីរងគ្រោះបានដើររអ៊ូរទាំម្នាក់ឯងថា រៀបការហើយអត់សល់ប្រាក់ចំណង ដៃសម្រាប់រកស៊ីលុះព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នារីរងគ្រោះ បានក្រោកពីដំណេក បានធ្វើការងារផ្ទះដូចធម្មតា មិនបានរអ៊ូរទាំអ្វីទៀតនោះទេ នៅម៉ោង៨ព្រឹក នារីរងគ្រោះបានឡើងទៅលើផ្ទះ ចំណែកឪពុកម្តាយ នឹងប្តីអង្គុយលេង នៅក្រោមផ្ទះ លុះដល់ម៉ោង៩និង៣០នាទី ឪពុកម្តាយនារីរងគ្រោះបានស្រែកហៅឲ្យចុះទៅដាំបាយមិនឮឆ្លើយក៏ឡើងមកហៅនៅលើផ្ទះ ព្រមទាំងច្រានទ្វារបន្ទប់បើកមិនបាន ព្រោះជាប់សោពីខាងក្នុង ខណៈនោះឪពុកនារីរងគ្រោះបានចុះទៅយកដែកស្បែងមកគាស់បន្ទប់ ស្រាប់តែឃើញកូនចងកលើបង្អួចនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយ ក៏ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

Add a Comment

Your email address will not be published. Required fields are marked *