សៀវភៅ១ក្បាល និយាយពីជីវិតពិតនិស្សិតបារាំងម្នាក់លក់ខ្លួន ដើម្បីបង់ថ្ងៃសាលា
|ភ្នំពេញ៖ សៀវភៅមួយក្បាល ដែលមានរូបនារីម្នាក់ ដៃម្ខាងកាន់សៀវភៅ និងដៃម្ខាងទៀតកាន់លុយ អមទៅដោយសំលៀកបំពាក់ពុះចែកចំហៀងខ្លួនម្ខាងដែលមានដៃកាន់សៀវភៅនោះ ស្លៀកពាក់បែបសិស្សសាលា និងមួយចំហៀងខ្លួនទៀត ដែលមានដៃកាន់លុយនោះ ស្លៀកពាក់សិចស៊ី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រុសៗ ចំណែកឯមុខមាត់ត្រូវបានអ្នកនិពន្ធបិទបាំងមិនឲ្យឃើញឡើយ។
ក្នុងសៀវភៅនេះ លោក ហេង ឧត្តម បានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់ថា «និស្សិតបារាំងម្នាក់លក់ខ្លួនដើម្បីបង់ថ្លៃសិក្សា។ នារីអាយុ១៩ឆ្នាំ ខំសិក្សាផង ឆ្លៀតធ្វើការផង និងលក់សម្ផស្សផង ដើម្បីយកប្រាក់បង់ថ្លៃជួលផ្ទះ ការហូបចុក និងបង់សាលារៀន កាលពី១០ឆ្នាំមុន។ ថ្លៃបម្រើសេវាផ្លូវភេទ របស់នាង មួយម៉ោងគឺ១០០អឺរ៉ូ»។
លោកបន្តថា «ក្នុងសៀវភៅនេះ នាងចេញមកលាតត្រដាងជីវិតខ្មៅងងឹតរបស់ខ្លួន។ សូម្បីតែម្តាយឪពុកក៏មិនទាំងដឹងផងថាកូនស្រីវេទនាយ៉ាងណាឡើយ ទម្រាំមានថ្ងៃនេះ។ តាមការប៉ាន់ស្មានរបស់សហជីពនិស្សិត, មាននិស្សិតបារាំងប្រមាណ៤ម៉ឺននាក់ ដែលស្ថិតក្នុងសភាពដូចនារីរូបនេះ នៅក្នុងឆ្នាំ២០០៦»។
Cr: chandlerswainreviews.wordpress.com
សូមទស្សនាវីដេអូ!!