ស្ត្រីវ័យ ៥៦ឆ្នាំម្នាក់ លក់អស់គោក្របីដីស្រែ នៅតែមើលជំងឺមិនជា

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ឈ្មោះ សោម លីណា មានអាយុ ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិ ក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ កើតជំងឺមហារីកដ៏ធ្ងន់ធ្ងរនេះ អស់រយៈពេលបីបួនឆ្នាំមកហើយ ឥឡូវនេះជំងឺកាន់វិវឌ្ឍដល់ដំណាក់កាលប្រឈមខ្លាំងមែនទែន។

ស្ត្រីរូបនោះ បានរៀបរាប់ថា «ខ្ញុំរាល់ដេកមិនលក់ដេក ព្រោះឈឺចុកចាប់ពេញខ្លួនទាំងអស់។ ខំព្យាបាលតាំងពីឈឺតិចៗ រហូតដល់ធ្ងន់នៅតែមិនបានធូរស្បើយ ហើយពេលនេះ ខ្ញុំគ្មានលុយកាក់ព្យាបាលទៀតទេ ព្រោះគោក្របី និងដីស្រែបានលក់អស់ហើយសម្រាប់មើលជំងឺមហារីកនេះ»។ ទន្ទឹមនោះ ស្រ្តីវ័យ ៥៦ឆ្នាំ បានលើកដៃប្រណម​សំពះសុំបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយសង្គ្រោះនាងផង៕

Add a Comment

Your email address will not be published. Required fields are marked *