អានហើយស្រក់ទឹកភ្នែក! កូនសួររកប៉ា ម្តាយចាប់ផ្តើមអួលដើមករ

កម្ពុជា៖ ជារឿយៗ ស្ត្រីវ័យក្មេងម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Lo Chandara» តែងបង្ហោះរូប និងសារសោកសៅ ដែលប្រទះស្នេហាឈឺចាប់ឥតឧបមា ខណៈប្តីហេងស៊យ បានក្បត់ចិត្តមានស្រីថ្មី រត់ចោលប្រពន្ធតាំងពីពពោះរហូតឆ្លងទន្លេបានកូនមួយគួរឲ្យស្រលាញ់ ប៉ុ​ន្តែឪពុកចិត្តអប្រិយដាច់ធម៌មេត្តាមិនបានមកមើកកូនទេ ទុកឲ្យប្រពន្ធរែកពន់ថែទាំងកូនផង រកស៊ីផងតែម្នាក់។

នារីរូបនោះ បានបង្ហោះសារថ្លែងពីក្តីឈឺចាប់ថា «ឈឺចាប់វេទនាហួសថ្លែងជីវិតស្រីមេម៉ាយត្រូវប្តីរត់ចោលខំតស៊ូគ្រប់យ៉ាងដើម្បីចញ្ចឹមកូនតាំងពីក្រហមរងាល គ្រប់ពេលឈឺចាប់នៅពេលដែលគេសួរថាប៉ារបស់កូនទៅណា មិនហ៊ានឆ្លើយទេព្រោះពាក្យនេះធ្វើអោយខ្ញុំអួលដើមក»។

នាងបន្តថា «គ្មានមនុស្សស្រីណាដែលកើតមកចង់អភព័្វទេ អ្នកណាក៍ចង់បានប្តី១ប្រពន្ធ១រស់នៅអត់សុីមានសុីអោយតែមានក្តីសុខ តែអ្វីដែលព្រហ្មលិខិតបានចារទុកវាត្រូវតែទទួលដោយមិនអាចប្រកែក។ ខ្ញុំឈឺ ខ្ញុំតូចចិត្តដែលខ្ញុំគឺជាក្មេងកំព្រាម៉ែឪតាំងពីតូច ហើយពេលនេះកូនស្រីខ្ញុំក៍គ្មានប៉ាហៅនិងគេ ខ្ញុំយំគ្រប់ពេលដែលលឺកូននិយាយហៅប៉ាប៉ាព្រោះគេលឺក្មេងដទៃហៅប៉ាប៉ា គេក៍ចង់មានប៉ានៅផ្តល់ភាពកក់ក្តៅដូចក្មេងដទៃដែរ តែប៉ារបស់គេមិនដែលមកមើលគេទេតាំងពីគេកើតចេញពីពេទ្យ»។

ស្ត្រីមេម៉ាយរូបស្រស់ម្នាក់នេះ បានទទូចទាំងទឹកភ្នែកទៅញាតិមិត្ត ជាពិសេសអតីតស្វាមីថា «សូមកុំស្អប់ខ្ពើមកូនកំព្រាម្នាក់នេះ»។

Add a Comment

Your email address will not be published. Required fields are marked *