ប្លែកៗ ៖ពេជ្រ សោភា ចង់បាន​អ្នក​គាំទ្រច្រើន ហ៊ាន

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «​លើសពី​មិត្ត ១០០ ឆ្នាំ​» គឺជា​បទ​ថ្មី​របស់​តារាចម្រៀង​ល្បីឈ្មោះ ពេជ្រ សោភា ដែល​ទើបតែ​បង្ហោះ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ តែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅលើ​ហ្វេ​ស​ប៊ុ​ក និង លើ​​យូ​ធូប ពី​អ្នកទស្សនា​រាប់ម៉ឺន​នាក់​ក្នុង​រយៈពេល​ដ៏​ខ្លី ។Image may contain: 2 people, people smiling, people standing

​តាមរយៈ​សំនៀង​ដ៏​ពីរោះ​គ្រលួច​ស៊ី​នឹង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ ស្នេហា​ថ្មោងថ្មី​កើតចេញពី​មិត្តភាព មាន​ទាំង​ភាព​រំភើប​រីករាយ ការ​ប្រចណ្ឌ​អន់ចិត្ត និង យល់ច្រឡំ​គ្នា ធ្វើ​ឲ្យ​បទ​ចម្រៀង​មួយ​បទ​នេះ​ពីរោះ​ចាក់​ដោត​បេះដូង​យុវវ័យ អត្ថន័យ​ពីបទ «​មិត្ត ១០០ ឆ្នាំ ដែល​បានចេញ​កាលពី​ឆ្នាំទៅ ដែល​ធ្លាប់​ផ្ទុះ​ការគាំទ្រ​ម្តង​រួចមកហើយ ។Image may contain: 2 people, people smiling, selfie and closeup

គេ​សង្កេតឃើញថា ទោះបី​ជាមាន​វ័យ​ជាង​សាមសិប​ឆ្នាំ​ហើយក៏​ដោយ ក៏​អ្នកនាង ពេជ្រ សោភា មើលទៅ​នៅតែ​ស្រស់ស្អាត ជាមួយនឹង​ស្តាយ​តុបតែង​ខ្លួន​បែប​យុវវ័យ និង ប្រើ​ទូរស័ព្ទ​ទំនើប​ម៉ាក OPPO ពណ៌​ក្រហម ស្រស់ស្អាត​មិន​ចាញ់​តារា​ក្មេងៗ​ជំនាន់​ក្រោយ​នោះឡើយ មើលទៅ​ស័ក្តិសម​យ៉ាងខ្លាំង​ជាមួយ​លោក ឆឹ​ម សក្កដា ដ៏​ស្រស់​សង្ហា ដែល​ប្រើ​ទូរស័ព្ទ​ម៉ាក OPPO ពណ៌​ខ្មៅ ដែលមាន​កា​ម៉េ​រ៉ា​ភ្ជាប់​ជា មួយ​មុខងារ A.I Beauty ដ៏​ទំនើប​ផងដែរ ។Image may contain: 2 people, people smiling

​គួរ​រំឭក​ផងដែរ​ថា ក្រុមហ៊ុន OPPO ដែលជា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ផលិត​បទ​ចម្រៀង​ពីរោះៗ បី​បទ​រួចមកហើយ និង ផ្ទុះ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​យុវវ័យ ក្នុងនោះ​មាន​បទ «​មិត្ត​១០០ ឆ្នាំ​» ច្រៀង​ដោយ​អ្នកនាង ពេជ្រ សោភា បទ «​សាក​ស្រឡាញ់គ្នា​បានទេ ?» ច្រៀង​ដោយ​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង Step និង បទ «​លើសពី​មិត្ត ១០០ ឆ្នាំ​» ច្រៀង​ដោយ​អ្នកនាង ពេជ្រ សោភា ដែល​ទើបនឹង​ចេញ​ថ្មី ក្នុងនោះដែរកញ្ញា​ពេជ្រសោភាបា​ន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួនថា៖ អ្នកទាំងគ្នានឹងឈ្នះរង្វាន់ #OPPOF5 មួយគ្រឿងអ្នកណា​ច្រៀង​​coverបទលើសពីមិត្ត១០០ឆ្នាំ ហើយ​មាន​អ្នក​ចូលស្តាប់ច្រើនជាងគេនឹងឈ្នះoppoF5ចាប់ផនតើមពីរថ្ងៃទៅ យើងនឹងរកឈ្នះត្រឹមថ្ងៃទី០៨.ខែមិនា ឆ្នាំ២០១៨៕Image may contain: 1 person, smiling, selfie and closeup

Add a Comment

Your email address will not be published. Required fields are marked *