រំឭកសម្តីនាង ដេននី ថា «កុំគិតថាខ្លួនឯងស្អាត ប្តីមិនមានស្រី»

ថៃ៖ ថ្ងៃនេះ យូហ្វីដ សូមរំឭកបងប្អូនទាំងអស់គ្នា អំពីរឿងរ៉ាវស្នេហ៍ប្រេះឆា របស់តារាសម្តែងថៃដ៏ល្បីនាង ជេននី ដែលបានចែកផ្លូវគ្នាជាមួយស្វាមីកាលពី ៣ឆ្នាំមុន ខណៈនាងទ្រាំរស់នៅជាមួយលែងបាន ព្រោះអតីតប្តីជាមនុស្សអាត្មានិយម គិតតែក្តីសុខខ្លួនឯង មិនគិតពីការលំបាក និងការរែកពន់របស់ប្រពន្ធឡើយ។ អ្វីដែលធ្វើឲ្យនាងឈឺចាប់ខ្លាំងបំផុតនោះ គឺ ប្តីលួចមានស្រីថ្មី ធ្វើឲ្យនាងដេកចុកចាប់ទាំងផ្លូវចិត្ត និងផ្លូវកាយទៀតផង ព្រោះថា ពេលប្តីប្រលប់មកដល់ផ្ទះស្រីវិញកាលណា តែងតែគំហ៊ក និងស្តីបន្ទោសនាងជារៀងរាល់ថ្ងៃ បើនាងហ៊ានតមាត់ត្រូវប្តីចិត្តអប្រិយវ៉ៃគ្មានត្រាប្រណីឡើយ ពោលគឺប៉ះអីវ៉ៃហ្នឹង ដូចបងប្អូនបានឃើញក្នុងរូបថតស្រាប់​ហើយកាលពី៣ឆ្នាំមុន នាងត្រូវប្តីធ្វើទារណកម្មខ្លាំងមែនទែន រហូតនាងសម្រេចិត្តថា នៅមេម៉ាយប្រសើរជាងមានប្តី មានប្តីក៏ឥតប្រយោជន៍ បើប្តីជាប្រភេទមនុស្ស​ឃោរឃៅបែបនេះ។

ក្រោយពេលលែងលះនាងនិយាយថា «រូបស្អាតយ៉ាងណា ពូកែប៉ុណ្ណាក៏មិនអាចឃាត់ ឬចងចិត្តប្រុសសាវ៉ាបាននោះឡើយ បើគេចង់តែក្បត់ហើយការអត់ឱនច្រើនសារក៏គ្មានតំលៃនោះដែរ»។ យ៉ាងណា បើកំហុសលើកទី១ យើងអាចអត់ឱនឲ្យបានព្រោះថា ជាកំហុសអចេតនា ប៉ុន្តែចាប់ពី ២ដងឡើងទៅ ស្ត្រីគ្រប់រូបគួរណាស់តែ​កុំលើកលែងឲ្យដាច់ខាត ព្រោះជាកំហុសដែលកើតចេញពីការគ្រោងទុក និងរៀបចំទុកជាមុន។ អញ្ចឹងហើយស្រីគ្រប់រូបមុនជ្រើសរើសដៃគូអនាគត ត្រូវធ្វើយ៉ាងណា ពិចារណាឲ្យបានច្បាស់ មុននឹងសម្រេចចិត្ត រឿងរ៉ាវជីវិត បើសម្រេចចិត្តខុសមួយពេលខុសមួយជីវិត។ នេះគ្រាន់តែការរំឭកពីប្រវត្តិឈឺចាប់របស់នាង ជេននី ប៉ុណ្ណោះ ដើម្បីទុកជាការក្រើនរំឭកដល់នារីៗគ្រប់រូប កុំគិតថា មានសម្រស់ស្អាត ប្តីមិនមានស្រី៕

Add a Comment

Your email address will not be published. Required fields are marked *