ទើបដឹងមូលហេតុ នៃការបាញសម្លាប់ខ្លួន របស់មន្ត្រីនគរបាល ក្នុងការិយាល័យ

ភ្នំពេញ៖ កាលពីព្រឹកមិញ លោក វ័ន ហាក់ មន្ត្រីនគរបាលម្នាក់ បានប្រើកាំភ្លើង AK47 បាញ់សម្លាប់ខ្លួនឯងចំនួន ២គ្រាប់ នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនឯង ប​ង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ និងមន្រ្តី​នគរបាល នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ។

មន្រ្តី​នគរបាលបាលបានបញ្ជាក់ថា «លោក វ័ន ហាក់ បានបាញ់សម្លាប់ខ្លួន ​នៅក្នុងអង្គភាពបង្កការភ្ញាក់ផ្អើលពេញអង្គភាព​ ដែលនេះអាចមកពីជនរងគ្រោះ មានជម្ងឺផ្លូវចិត្ត​ហើយធ្លាប់ត្រូវបានពេទ្យ​វៀតណាម បញ្ជូនត្រឡប់មកប្រទេសវិញ ​នៅពេលលោកទៅរៀននៅប្រទេសវៀតណាម​»។​

Add a Comment

Your email address will not be published. Required fields are marked *