ទុក្ខធំលើសភ្នំសង្កត់! នៅលើផែនដីនេះ មានមនុស្សស្រីប៉ុន្មាននាក់ ព្រាត់ប្តីក្នុងថ្ងៃមង្គលការ

ឧត្តរមានជ័យ៖ កូនក្រមុំធ្លាក់ខ្លួនឈឺបន្តោកស៊ឺរ៉ូប ខណៈកូនកំលោះត្រូវឃ្លាតឆ្ងាយពីភពផែនដីគ្មានថ្ងៃត្រលប់ ព្រោះកម្មកាចអប្រិយប្រល័យជីវិតប្តីក្នុងថ្ងៃមង្គលការគ្មានអាសូរទ្រូងនារីកំសត់ម្នាក់នេះ ដែលខំពុះពារស្រលាញ់គ្នារាប់សិបឆ្នាំមកហើយនោះ។

ក្នុងសមភាពជំងឺកំពុងតែរុករាន ស្រ្តីមេម៉ាយត្រឹមមួយពព្រិចភ្នែករូបនោះ បានដេកមើលរូបថតខ្លួនក្នុងថ្ងៃមង្គលការ ដែលមានគ្រងឈុតកូនក្រមុំ និងឈុតកូនកំលោះ ទាំងភ្នែកហូរសស្រាក់ជោគថ្ពាល់ និងរយលានឈឺចាប់មិនអាចកាត់ថ្លៃបាន។ សួរថា នៅលើផែនដីនេះ មានស្ត្រីណាខ្លះអភ័ព្វដូចកូនក្រមុំអ្នកស្រុកខេត្តឧត្តរមានជ័យទៅ ថ្ងៃការកូនកំលោះស្លាប់ ព្រោះតែខ្យល់គរ។

Add a Comment

Your email address will not be published. Required fields are marked *