អំណាចទាំង៤ នៃសម្រស់ស្រីស្អាត!

សម្រស់គឺជាភាពទាក់ទាញមួយសម្រាប់មនុស្សទូទៅ មុនឈានទៅដល់ការស្គាល់ចិត្តគំនិត ហើយសម្រស់ផ្នែកផ្ទៃមុខរិតតែសំខាន់ទៀត ព្រោះថាមនុស្សស្គាល់គ្នាក៏ដោយសារតែមុខមាត់ដែរ។ អីចឹងតើស្រីស្អាតមានអំណាចដែរឬទេ? ជាការពិតណាស់ ក្រៅពីចរិកលក្ខណៈ ក្រៅពីតួនាទីនៅកន្លែងធ្វើការ ភាពស្រស់ស្អាតក៏ជាអំណាចដ៏សំខាន់មួយដែលសម្រាប់មិត្តនារីៗ។

តទៅនេះ យូហ្វីដ សូមលើកឡើងពីចំណុចមួយចំនួន ដែលនិយាយពីអំណាយស្រីស្អាតមកជម្រាបជូបបងប្អូនដូចខាងក្រោម៖

១. ស្រីស្អាត អាចធ្វើឲ្យប្រុសៗ ឈ្លក់វង្វេង ដកចិត្តមិនរួច រហូតដល់អ្នកខ្លះឈ្លោះគ្នា ព្រោះតាមស្រលាញ់នាងមិនបាន ហើយអ្នកខ្លះហ៊ានស្លាប់ខ្លួនក៏មាន រីឯអ្នកខ្លះតាមស្រលាញ់មិនបាន សម្លាប់ស្រីស្អាតចោលក៏មាន។

២. ស្រីស្អាត អាចមានវាសនាក្លាយជាខ្ពស់​នឹកស្មានមិនដល់ ត្រង់ចំណុចនេះ មាននារីខ្លះ ជាកូនអ្នកធម្មតា ប៉ុន្តែដោយសារសម្រស់អាចមានវាសនាបានប្តីជាមន្ត្រីធំ ឬឧកញ៉ាមានទ្រព្យស្តុកស្តម្ភ ដែលធ្វើឲ្យនាងរស់ស្រួលមិនចាំបាច់ខំប្រឹង។

 

៣. ស្រីស្អាត អាចធ្វើឲ្យមនុស្សជុំវិញខ្លួនងាយសម្របខ្លួនតាម៖ ពេលជួបនិយាយគ្នាដំបូង ជាទូទៅគេងាយទៅនិយាយជាមួយស្រីស្អាតមុន ទោះនាងឆ្លើយយ៉ាងណា ក៏មិនសូវមានការប្រឆាំងដែរ នេះ​សម្រាប់ការជួបគ្រាដំបូងប៉ុណ្ណោះ។

 

៤. ស្រីស្អាត ងាយទទួលបានឱកាសច្រើន៖ ពាក់ព័ន្ធសម្ភាសន៍ជ្រើសរើសបុគ្គលិកទោះបីជាគេផ្តោតសំខាន់លើសមត្ថភាពពិតមែន ប៉ុន្តែបើសមត្ថភាពយើងសមស្រប​ហើយសម្រស់យើងមានទៀតសោត នោះច្បាស់ជាមានអាទិភាពជាក់ជាមិនខានឡើយ។ រីឯការលក់ដូរវិញ ហាក់មានហុងស៊ុយ ព្រោះមានមុខស្រីស្អាតជាអ្នកលក់។ បើបម្រើការងារនៅតាមសណ្ឋាគារ ឬ ធនាគារវិញ គេឲ្យឈរនៅជួរមុខដើម្បីចាំបម្រើសេវាអតិថិជន៕

Add a Comment

Your email address will not be published. Required fields are marked *