ម្តាយថា «គ្រប់យ៉ាង ដើម្បីកូន» ខណៈកូនរបួសក្បាលធ្ងន់ធ្ងរ (មានវីដេអូ)

ភ្នំពេញ៖ យុវជនម្នាក់ បានផ្លាស់ប្តូរចរិកទាំងស្រុក ក្រោយរូបគេជួបគ្រោះថ្នាក់ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលស្ត្រីជាម្តាយថែទាំងបីបាច់ដូចកាលពីក្មេងម្តងទៀត។ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ត្រីជាម្តាយ បាន Surprise ខួបកំណើតឲ្យកូនសំណប់ចិត្ត ដែលកំពុងដេកសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ ប៉ុន្តែកូនហាក់មិនដឹងថា ម្តាយធ្វើអ្វីឡើយ។

ទន្ទឹមនោះ ម្តាយបានបង្ហោះសារថា «Happy birthday កូនសំលាញ់ ថ្ងៃនេះកូនប្រុសម៉ាក់គ្រប់17ឆ្នាំហេើយ ម៉ាក់ជូនពរកូន ចាប់ពីថ្ងៃនេះ ម៉ោងនេះ វិនាទីនេះទៅកូនម៉ាក់មានសុខភាពល្អ មានការចងចាំ មានតែរឿងល្អៗក្នុងជីវិតហេើយម៉ាក់ក៏មិនភ្លេចកាដូថ្ងៃកំណេើតកូនដែរ ចាំបីខែទៀតកូនមានការចងចាំវិញម៉ាក់និងនាំកូនទៅទិញនាឡិកាZinvo ដែរកូនចង់បានអោយកូន»។ សម្តីមួយម៉ាត់ចុងក្រោយ ធ្វើឲ្យមហាជនស្ទើរស្រក់ទឹកភ្នែកនោះគឺ អ្នកស្រីបាននិយាយថា «គ្រប់យ៉ាង ដេីម្បីកូន»។

សូមទស្សនាវីដេអ!!

Add a Comment

Your email address will not be published. Required fields are marked *