នេះគ្មានធម៌ខន្តីមែន៖ ឪពុកចិត្តមា​​ចងដឹកតាមម៉ូតូ​ ដូចសត្វ

ឥណ្ឌា៖ ជាប់​ចំណងខ្សែចង់​រុំព័ទ្ធ​ដៃ​និង​ខ្លួន ប្រៀបនឹងគេដឹកសត្វទៅ​ទីអត្តឃាត​។ ពី​រូប​ភាព​ក្មេង​ស្រីឥណ្ឌា​​ដែលបាន​ឪពុក​បង្កើត​ចង់​រឹងយ៉ាងតឹងណែន ទ្រាលទម្លាក់ក្បាល​និង​ជើង​ទៅ​ម្ខាង​ៗ​នៃ​កែប​ម៉ូតូផ្នែក​ខាង​ក្រោយ រួចដឹកដាចផ្លូវ​ធ្វើ​ដំណើរ​ជាសាធារណៈ​ ដែលធ្វើឲ្យ​អ្នក​ឃើញ​រូ​ប​ភាពនេះផ្ទុះការហួសចិត្តនិង​ទឹកចិត្ត​ឪពុក​ដែលធ្វើ​ដាក់កូនស្រី​បែបនេះ​។

បើទោះ​ជាយ៉ាងណា ​បុរសជាឪពុក​ គ្មានធម៌ខន្តី​ ដែល​មាន​វ័យ៤០​ឆ្នាំ  នោះ​ក៏ត្រូវ​ព័ត៌មាន​រាយ​ការណ៍ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីបុរសម្នាក់នេះបានចាប់ចងកូនស្រីអាយុ ៨ ឆ្នាំដាក់លើម៉ូតូដឹងឲ្យទៅសាលារៀន និង​ត្រូវ​បាន​គេតាមថតរូបភាពបង្ហោះបាន​រយៈ​ពេល៤៨ម៉ោង​។

យ៉ាងណារូបភាពនេះ​ក៏ត្រូវបានគេបង្ហាញថា វាបានកើតឡើងនៅ​ប្រទេសឥណ្ឌ ក្នុងអំឡុង​ឆ្នាំ​២០១៧កន្លងថ្មីៗនេះ ។ ក្នុង​នោះក៏បាន​បង្ហាញដែរថា « ក្រោយពីការ​សាកសួរពីប៉ូលិស​ឥណ្ឌាបាននិយាយថា ឪពុកបានបញ្ចុះបញ្ចូលកូនស្រីឲ្យទៅរៀន តែនាងមិនចង់ទៅទេ ក្រោយពីនាងប្រលងធ្លាក់មក ធ្វើឲ្យនាងបាក់ទឹកចិត្តក្នុងការរៀនសូត្រ។ ឪពុកខ្វះធម៌​ខន្តី​នោះ​ក៏ធ្វើ​ទារុណ​កម្មចង់កូនស្រីដឹកទៅសាលា ទាំងរូបភាព​ដ៏​ខ្មោចផ្សាយ សង្គម​មិន​ទទួលយក​នោះ​ទៅ​»។​

ប៉ូលិសនិងមហាជនបានចោទប្រកាន់ឪពុកក្មេងស្រីថា ពីបទរំលោភសន្តិភាព និងសេរី​ភាពកុ​ការ។

 

Add a Comment

Your email address will not be published. Required fields are marked *