ជៀស ស្រួច ចេញមុខបកស្រាយរឿងគេថា «ជំពាក់លុយមិនសង»

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា «រស់ ស្រីអូន» បានគំរាមលោក ជៀស ស្រួច អតីតកីឡាករដ៏ល្បីដែលឈានជើងចូលវិថីសិល្បៈដំបូងគេបង្អស់ ពាក់ព័ន្ធរឿងលោកខ្ចីលុយគេមិនសងថា «បងប្រុស ជៀស ស្រួច ជាទីគោរព សូមបងប្រុសមេត្តារក្សាតំលៃនេះអោយគង់វង្សផង ប្អូនស្រីម្នាក់នេះទុកមុខអោយបងប្រុសជាលើកចុងក្រោយ ក្នុងខែមីនា ចូលខ្លួនមកដោះស្រាយ ជាមួយប្អូនជាបន្ទាន់ កុំអោយមានបញ្ហាកាន់តែធំ»។

ពាក់ព័ន្ធរឿងនោះ បានធ្វើឲ្យកក្រើកអស់មហាជនម្តងទៀត មានអ្នកខ្លះបានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយបានលើកឡើងថា «មិនសមណា ជនដ៏ល្បីម្នាក់​ធ្លាក់ខ្លួនខ្ចីលុយគេ គ្មានលុយសងគេចឹងសោះ»។ ចំណែកមិត្តភក្រស្ត្រីម្ចាស់បំណុលវិញ បានខមមិនថា «ពេលឈឺយកដំរីមកបន់ ពេលគ្រាន់យកពងមាន់​មកសែន»។

ទោះជាមានការវាយប្រហារលោក ជៀស ស្រួច យ៉ាងចាស់ដៃក្តី ប៉ុន្តែលោកបានចេញមុខបកស្រាយថា «នោះគ្រាន់តែជារឿងអស់ចិត្តរបស់ប្អូនធំ៌ប៉ុណ្ណោះ មិនបានរឿងអ្វីធំដុំនោះទេ»។ ចំណែករឿងលុយកាក់វិញនោះ អតីតតារាសម្តែងបទ «បេះដូងអ្នកប្រដាល់» រូបនេះបានឲ្យដឹងថា «បានដោះស្រាយរួចរាល់ហើយ»។

Add a Comment

Your email address will not be published. Required fields are marked *