អាណិតខ្លោចចិត្ត! កុមារីវ័យ ១១ឆ្នាំ កម្ពស់កន្លះម៉ែត្រ ប្រាថ្នាចង់ខ្ពស់ដូចគេ (មានវីដេអូ)

ភ្នំពេញ៖ កុមារី សំណាង អាយុ ១១ឆ្នាំ មានកំពស់ប្រមាណ កន្លះម៉ែត្រប៉ុណ្ណោះ ត្រូវបានអ្នកបច្ចេកចាត់ទុកថា ខ្វះអាហារូបត្ថម្ភ ទើបបណ្តាលឲ្យកុមារារូបនោះ ក្រិន។ ម្តាយកុមារីសំណាង បានប្រាប់ថា «មិនដឹងមូលហេតុអ្វីបានជាកូនស្រីច្បងត្រូវក្រិននោះទេ សម្រាប់ម្ហូបអាហារខ្ញុំឲ្យហូបតាមលទ្ធភាពដែលអាចរកបាន បើខ្វះអាហារូបត្ថម្ភម៉េចកូនបន្ទាប់ៗ មិនមានក្រិនទៀត»។

 

ទោះបីខ្លួនតូចបន្តិចមែន ប៉ុន្តែកុមារីរូបនេះ និយាយចេះដឹងខុសត្រូវដូចមនុស្សចាស់ធម្មតាដែរ ហើយរៀនពូកែទៀតផង ដោយម្តាយប្រាប់ថា «រៀនជាប់លេខមួយរហូត ទើបតែក្រោយមកនេះ នាងមានជំងឺរលាកស្រោមខួរ ធ្វើការសិក្សាធ្លាក់ចុះមួយកម្រិត»។ កុមារីអភ័ព្វបានប្រាប់ថា «ខ្ញុំចង់មានកម្ពស់ខ្ពស់ដូចគេ» ប៉ុន្តែអ្នកជំនាញថា នាងគ្មានលទ្ធភាពលូតកម្ពស់បានទេ យ៉ាងណាច្រើនណាស់ លូតលាស់ ៤ទៅ៥ សង់ទីម៉ែត្រទៀតប៉ុណ្ណោះ។

សូមទស្សនាវីដេអូ!!

Posted by អ៊ាង សុផល្លែត Sophalleth on Sunday, March 26, 2017

Add a Comment

Your email address will not be published. Required fields are marked *