ចៅៗប្រាថ្នាដូចតាយាយ! តាយាយ ៨០ឆ្នាំប្លាយ នៅតែផ្អែមល្ហែម (មានវីដេអូ)

កម្ពុជា៖ ចាស់ៗបុរាណ យាយៗ តាៗ ភាគច្រើនមានអាយុវែងៗណាស់ ព្រោះតែការរស់នៅ ការហូបចុកគឺធ្វើឡើងតាមរយៈធម្មជាតិជាងការប្រើប្រាស់សាធាតុគីមី។ បើបានជួបតាយាយចាស់ៗ តែងមានប្រសាសន៍ថា កាលពីជំនាន់យាយគ្មានទេ ប៊ីចេង បន្លែបាញ់ថ្នាំ បន្លែដាក់ជាតិគីមី និយាយទៅមានតែការដាក់ជីធម្មជាតិ​ប៉ុណ្ណោះ ទាំងស្រូវ ទាំងដំណាំហូបផ្លែ ទាំងបន្លែសុទ្ធប្រើលាមកសត្វ ដូចជាអាចម៍គោ អាចម៍ក្របី និងសំរាមជាដើម។

ជាងនេះទៅទៀត ចាស់ៗ ថា បើនិយាយរឿងជំងឺដង្កាត់វិញ ហាក់ពុំមានជំងឺអ្វីប្លែកដូចបច្ចុប្បន្ននោះទេ ពោលមានត្រឹមតែជំងឺរាករួសបន្តិចបន្តួចប៉ុណ្ណោះ។ យ៉ាងណា ថ្ងៃនេះ យូហ្វីដ សូមបង្ហាញបងប្អូនទាំងអស់អំពីយាយតាពីរនាក់ជាប្តីប្រពន្ធនឹងគ្នា មានអាយុប្រមាណ ៨០ឆ្នាំប្លាយអស់ហើយ ប៉ុន្តែសុខភាព និងកម្លាំងពលាំនៅតែរឹងមាំ​មិនចាញ់ក្មេងៗប៉ុន្មានឡើយ។ បុរសជាចៅប្រុសយាយតា បានលើកឡើងថា «ចៅៗជំនាន់ក្រោយប្រាថ្នាឲ្យមានសុខភាពល្អ និងអាយុវែងៗ ដូចតាយាយចឹង»។

សូមទស្សនាវីដេអូ!!

Posted by ជាក់ស្តែង on Sunday, June 4, 2017

Add a Comment

Your email address will not be published. Required fields are marked *