ប្លែកណាស់ម្ចាស់ថ្លៃអើយ! បុណ្យខ្មែរសោះ តែងខ្លួនលើសបុណ្យហាឡាវីនទៀត (មានវីដេអូ)

សៀមរាប៖ នាឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចន្លោះខែ កុម្ភៈ និងមីនា រៀងរាលឆ្នាំ  អ្នកស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនិយមនាំគ្នាតែងខ្លួនបែបចំរុះ ដោយមានការគូសមុខគូសមាត់ រាំច្រៀងយ៉ាងសប្បាយអើងកង។

ព្រះតេជគុណ ព្រះនាម វឌ្ឍនា មានសង្ឃដីកាថា «ពិពីបុណ្យនេះហៅថា បុណ្យឡើងមាឃ គេធ្វើវារៀងរាល់ឆ្នាំ គ្រប់ផ្ទះក្នុងភូមិមួយចំនួនក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប គេធ្វើនំបញ្ចុក ថ្ងៃទី១គេយកស្រូវពីគ្រប់ផ្ទះមកពូនជាភ្នំស្រូវ បន្ទាប់ពីរដូវច្រូតកាត់ ដើម្បីរំលឹកគុណព្រះមេ ឬ នាងប្រពៃស្រព»។

ប្រភពដដែលបន្តថា «លុះថ្ងៃទី២ បន្ទាប់ពីលោកឆាន់ថ្ងៃរួច គេនាំគ្នា ស្លៀកពាក់ ឬ តុបតែងចម្លែកៗ រៀងខ្លួន ដង្ហែរាំជុំវិញរោងបុណ្យ និងភ្នំស្រូវបីជុំ ទំនៀមនេះ ភូមិខ្លះហៅថាឆ្លងកន្ទុយចែត្រ ចំពោះពិធីទាំងនេះ ជាការជួបជុំអ្នកភូមិដ៏ច្រើន យ៉ាងសប្បាយបន្ទាប់ពីរដូវច្រូតកាត់រួច ពីធីនេះមានជាយូរលង់ណាស់មកហើយ ប្រហែលតាំពីសម័យក្រោយអង្គរមក»។

សូមទស្សនាវីដេអូ!!

Add a Comment

Your email address will not be published. Required fields are marked *