នាយ ចយ ប្រាថ្នារស់កើយទ្រូង អនាគតប្រពន្ធលុះក្ស័យ

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាកំប្លែងនាយ ចយ នឹងដឹកដៃគូស្នេហ៍ចូលរោងការយ៉ាងមានក្តីសុខហើយ។ ទន្ទឹមនឹងថ្ងៃការជិតមកដល់ តារាកំប្លែង នាយ ចយ ហាក់មានក្តីសោមនស្សគ្មានអ្វីផ្ទឹម ដោយនាយតែងតែបង្ហោះរូបផ្អែមល្ហែមជាមួយនារីរូបស្រស់ ដែលត្រូវបានគេស្គាល់ថា ជាគូកំណាន់ចិត្តតែមួយរបស់លោក។

ជាក់ស្តែងនៅប៉ុន្មានម៉ោងមុននេះបន្តិច តារាកំប្លែងនាយ ចយ បានបង្ហោះសារផ្អែមល្ហែមជាថ្មីថា «នៅក្បែរអូនចឹងរហូតណា! អង្គរក្សបេះដូង»។ សារមួយនេះ បានធ្វើមហាជនទូទៅមានការច្រណែននឹងភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយនេះ។

តែទោះជាយ៉ាងណា មានអ្នកគាំទ្រមិនស្ទើរទេ ដែលបានខមមិនជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់ និងអ្នកខ្លះទៀតថា សូមឲ្យរកស៊ីមានបានជាដើម។ គួរបញ្ជាក់ថា តារាកំប្លែងនាយ ចយ នឹងដឹកដៃកញ្ញាស្រស់ប្រិយប្រិយចូលរោងការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ៕

Add a Comment

Your email address will not be published. Required fields are marked *