ដំណឹងថា បណ្ឌិត ស៊ុយ សារ៉េត ស្លាប់ មិនមែនជាការពិតឡើយ

ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី១១ មីនា ២០១៨ ផ្អើលមួយចំហៀងប្រទេស ខណៈលោកបណ្ឌិត ស៊ុយ សារ៉េត បានបើកឡានបុកអ្នកជិះម៉ូតូនៅជិតវត្តទួល រួចព្យាយាម​បើករត់គេចខ្លួនរហូតមកដល់ចំណុចមន្ទីរពេទ្យលោកសង្ឃក៏បុកម៉ូតូមួយគ្រឿងទៀត កៀបជាប់ទៅមុខលែងរួច ត្រូវបានក្រុមប្រជាពលរដ្ឋដែលជិះម៉ូតដេញតាមព្រួតវាយសល់តែដង្ហើមចង្រិត និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម។

ស្រាប់តែព្រឹកមិញនេះ បានលេចឮដំណឹងថា បណ្ឌិត ស៊ុយ សារ៉េត បានស្លាប់បាត់បង់ជីវិតទៅហើយ ខណៈកំពុងបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ យ៉ាងណាមិញ ដំណឹងនោះ មិនមែនជាការពិតឡើយ ព្រោះតាមរយៈសាច់ញាតិកំពុងទន្ទឹងរង់ចាំនៅស្រុកខ្មែរបានប្រាប់ថា «គាត់ឆ្លងផុតពីគ្រោះថ្នាក់ហើយ ដោយក្រុមគ្រូពេទ្យកំពុងរៀបចំស្កែនមើលក្បាល ថាតើមានការប៉ះទង្គិចធ្ងន់ធ្ងរដែរឬទេ»។

Add a Comment

Your email address will not be published. Required fields are marked *