ទស្សនាវីដេអូនេះ នឹងយល់កាន់តែច្បាស់ថា បណ្ឌិត ស៊ុយ សារ៉េត បើកបរយ៉ាងម៉េច? បាននាំឲ្យមានការផ្ទុះហិង្សារ (មានវីដេអូ)

ភ្នំពេញ៖ ពលរដ្ឋរាប់សិបនាក់ផ្ទុះកំហឹង វាយលោកបណ្ឌិត ស៊ុយ​ សារ៉េត ឡើងបែកមាត់បាក់ធ្មេញ ស្ទើរក្ស័យជីវ៉ា ក្រោយលោកបានបើកឡានបុកអ្នកជិះម៉ូតូ ហើយព្យាយាមបើករត់គេចខ្លួន រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃក៏បុកម៉ូតូមួយគ្រឿងទៀត ហើយត្រូវកៀបជាប់នៅទីនោះ។ យ៉ាងណាហេតុការណ៍នោះ សមត្ថកិច្ចបានអះអាងថា មិនមានការបុករះទេ គឺបុកនៅម្តុំវត្តទួលមួយ និងជិតមន្ទីរពេទ្យព្រះកុសមៈមួយតែប៉ុណ្ណោះ ហើយជនរងគ្រោះជិះម៉ូតូរងរបួស គ្មានអ្នកស្លាប់ទេ។ ប្រភពដដែលបញ្ជាក់ថា «ការបើករត់នេះ ទំនងជាលោកភ័យ ខណៈក្រុមប្រជាពលរដ្ឋជិះម៉ូតូដេញតាមស្ទាក់វាយ»។

ក្នុងសាច់រឿងរបស់លោកបណ្ឌិត ស៊ុយ សារ៉េត ជនបង្កប្រែក្លាយជាជនរងគ្រោះ ហើយពលរដ្ឋក្លាហានបានក្លាយជាជនល្មើសដែលកំពុងប្រឈមការចាប់ខ្លួន ក្រោយលោក ជួន សុវណ្ណ ចាត់ឲ្យសមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនជនបង្កហិង្សា។ ទាក់ទិនរឿងនេះ យូហ្វីដ សូមលោកយកវីដេអូមកបង្ហាញជូនបងប្អូនទុកជាការត្រិះរិះពិចារណាទាំងអស់គ្នាថា តើត្រូវត្រៀមចិត្តត្រៀមកាយយ៉ាងម៉េចស្រាប់បើកបរប្រកបដោយសុវត្ថិភាព និងគ្មានបញ្ហា? កាលណាយើងបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង បើកបរមិនយោគយល់អធ្យាស្រ័យឲ្យគ្នានោះ ប្រាកដណាស់មុន និងក្រោយ នឹងមានបញ្ហាជាក់ជាមិនខាន។

សូមទស្សនាវីដេអូ!!

ក្រោធខឹង ធ្វើឲ្យយើងឆ្កួតបាន

បើមិនមានសមាធិ សតិគិតឲ្យបានគ្រប់ជ្រុងទេ អ្នកនឹងរងគ្រោះ ហើយអាចក្លាយជាវិប្បដិសារីមួយជីវិតបាន សូមយកខន្តីទៅគ្រប់ទី អ្នកឈ្នះបានគ្រប់ពេល។កាលៈទេសៈណា ខន្តីជាថ្នាំបន្សាបដ៏មានប្រសិទ្ធិភាពបំផុត។

Posted by KH168 – ខ្មែរ១៦៨ on Sunday, March 11, 2018

 

សូមទស្សនាវិដេអូជាក់ស្តែង ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ក្រោយបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ បើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក នៅវេលាម៉ោងប្រមាណ៤-៥រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ។ តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុនេះបានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿង តាមទាន់នៅទីនោះ។នៅទីបំផុតអ្នកបើកបរ និងរថយន្តត្រូវប្រជាពលរដ្ឋវាយសម្លាប់ និងកម្ទេចរថយន្ត ប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ជួយអន្តរាគមន៍ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងលក្ខណៈរងរបួសជាទំងន់។ សូមទស្សនាវិដេអូជាក់ស្តែង៖

Posted by ព័ត៌មាន បច្ចុប្បន្នភាពកម្ពុជា on Sunday, March 11, 2018

Add a Comment

Your email address will not be published. Required fields are marked *