ព្រឺរោមណាស់! ចន ច័ន្ទលក្ខិណា ត្រូវលោកធំប្រើអណ្តាត

ភ្នំពេញ៖ តារាសម្តែងជើងចាស់នាង ចន ច័ន្ទលក្ខិណា ហាក់មានសេរីភាពដើរហើរដូចក្រមុំឡើងវិញ ក្រោយលែងលះជាមួយតារាសម្តែង យុត្ថារ៉ា ឆានី ជាអតីតប្តីសំណប់​ចិត្តស្មើជីវិតកាលពីគ្រាដំបូង។ រឿងអាស្រូវរហូតធ្វើឲ្យនាងបែកបាក់ជាមួយស្វាមីនោះ ព្រោះតែស្នេហាត្រីកោណ ដែលលេចឮដំណឹងថា ចន ច័ន្ទលក្ខិណា មានចំណងស្នេហ៍ជាមួយបុរសជំនួញម្នាក់ ដែលធ្វើឲ្យលោក យុត្ថារ៉ា ឆានី រស់នៅក្រៀមក្រំ រហូតសម្រេចចិត្តលែងលះគ្នាជាផ្លូវការ។

ក្រោយមក ចន ច័ន្ទលក្ខិណា កាន់តែមានផ្អែមល្ហែមជាមួយគូស្នេហ៍ ដែលបានធ្វើដំណើរកំសាន្តស្ទើរគ្រប់ប្រទេស ពោលគឺគ្រប់កម្មវិធីតូចធំ គេតែងឃើញអ្នកនាង និងគូស្នេហ៍អ្នកជំនួញវ័យក្មេងរូបស្រស់នោះជានិច្ច។ ប៉ុន្តែអ្វីដែលគួរឲ្យប្លែកបំផុតនោះគឺកាលពីពេលថ្មីៗនេះ លេចរូបថតប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនទូទៅមានការស៊ែរឡើងភ្លូកទឹកភ្លូកដី ខណៈ ចន ច័ន្ទលក្ខិណា ត្រូវបានបុរសម្នាក់បានរាំឱបថើបយ៉ាងស្អិតរមួត ដូចស្រមោចនិងស្ករ ហើយបុរសនោះត្រូវបានគេប្រាប់ថា «ជាអ្នកធំ» គឺមិនមែនជាគូស្នេហ៍របស់នាង ដែលគេស្គាល់ថាជាអ្នកជំនួញនោះឡើយ។

 

Add a Comment

Your email address will not be published. Required fields are marked *