ទៀតហើយ! បុករត់ ត្រូវពលរដ្ឋដេញស្ទាក់ចាប់បាន តែមិនផ្តល់អំណោយដុំថ្ម (មានវីដេអូ)

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយ មានលក្ខណៈស្រដៀងនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សាកាលពីសប្តាហ៍មុន ដែលធ្វើឲ្យជនបង្កលោកបណ្ឌិត ស៊ុយ សារ៉េត ក្លាយជាជនរងគ្រោះវិញ ក្រោយចៅក្រមអត់សាលាកាត់ទោសនឹងដុំថ្ម បណ្តាលឲ្យបែកមាត់ បាក់ធ្មេញ ប៊ិះក្ស័យជីវិត ត្រូវបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម។

ករណីថ្មីនេះ បុរសម្នាក់បើកបរឡានទំនើបបុកអ្នករុញរទេះ និងកិនជើង បណ្តាលឲ្យបុរសរងគ្រោះដួលសន្លប់ជាង ១ម៉ោង និងត្រូវបានប្រជាពលរដ្ឋជួយធ្វើចលនាដង្ហើម ដើម្បីសង្រ្គោះឡើងវិញ។ រំពេចនោះ បុរសជិះឡានទំនើបនោះ បានព្យាយាមបើករត់ ប៉ុន្តែត្រូវក្រុមប្រជាពលរដ្ឋជិះម៉ូតូដេញតាមស្ទាក់ចាប់ឲ្យសមត្ថកិច្ច មិនមានការវាយដំច្រំធាក់ដូចករណីមុនឡើយ។ យ៉ាងណាទង្វើនេះ ត្រូវបានសាទរពីសំណាក់សមត្ថកិច្ច និងក្រុមមហាជនទូទៅថា «ចេះជួយយកអាសារអ្នកដទៃ ដោយមិនបង្កហិង្សា»។

សូមទស្សនាវីដេអូ!!

Posted by Mc Rasy Cambodia on Wednesday, March 14, 2018

Posted by Mc Rasy Cambodia on Wednesday, March 14, 2018

Add a Comment

Your email address will not be published. Required fields are marked *