បងប្អូនណាបាត់ម៉ូតូ កុំភ្លេចមករកមើលនៅតាខ្មៅ (មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះ សមត្ថកិច្ច បានផ្តល់ឱកាសដល់បងប្អូនដែលបាត់ម៉ូតូ មករកមើលម៉ូតូខ្លួនឯងនៅស្នងការខេត្តកណ្តាល ក្រុងតាខ្មៅ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារផ្សេងៗ ដែលបញ្ជាក់អត្តសញ្ញាណម៉ូតូ និងអត្តសញ្ញាណម្ចាស់ម៉ូតូ ដើម្បីទទួលបានម៉ូតូត្រលប់ទៅផ្ទះវិញ។

បើបងប្អូនមានពេលទំនេរ កុំភ្លេចណា មកតាខ្មៅ ដើម្បីរកមើល និងផ្ទៀងផ្ទាត់ទាំងអស់គ្នា ក្រែងទ្រព្យគាប់ចិន្តាមិនចង់ឃ្លាតឆ្ងាយពីម្ចាស់ រត់រកម្ចាស់ដើមវិញ ដូចបងស្រីម្នាក់មានសំណាងធំ នាងបានរកឃើញម៉ូតូរបស់ខ្លួនវិញ។ សូមជូនពរឲ្យអ្នកដែលបាត់ម៉ូតូរកឃើញដោយសុវត្ថិភាពទាំងអស់គ្នា។

 

សូមទស្សនាវីដេអូ!!

Posted by Khmer Post on Thursday, March 15, 2018

Add a Comment

Your email address will not be published. Required fields are marked *