ចាំមើលម៉េចវិញ៖ ព្រះសង្ឃ ឡុង ចន្ថា ប៉ះជាមួយឯកឧត្តម ខៀវ កាញ៉ារិទ្ធ

ភ្នំពេញ៖ សង្ឃមួយអង្គត្រូវបានឧបាសកឧបាសិកា និមន្តទៅកំប្លែងតាមពិធីបុណ្យនានា ដែលមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានគេស្គាល់ថា ព្រះមហាថេរប្បញ្ញោ ឡុង ចន្ថា ដែលទេសនាតែរឿងបែកស្លុយ ពោលគឺមិនបានអប់រំមនុស្សឲ្យចេះស្គាល់បុណ្យបាបឡើយ តែផ្ទុយទៅវិញព្រះអង្គតែងតែលើករឿងពីនេះពីនោះមកទេសនា ហាក់គ្មានខ្លឹមសារគោលទាល់តែសោះ។ ហើយកាលពីដើមសប្តាហ៍នេះ ឡុង ចន្ថា បានទេសនា ដៀមដាមតារាចម្រៀង ម៉េង កែវពេជ្ជតា រហូតធ្វើឲ្យនាងទ្រាំមិនបានក៏ប្រលះព្រះអង្គយ៉ាងចាស់ដៃតែម្តង តែព្រះអង្គមុខក្រាស់ហាក់មិនចុះចាញ់ឡើយ ដោយនៅតែឆ្ល់ើយឆ្លងគ្នាដូចអាយ៉ៃអញ្ចឹង។

ទាក់ទិននឹងរឿងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ៉ារិទ្ធ បានស៊ែររូបព្រះអង្គ ឡុង ចន្ថា ដែលកំពុងមានមុខមាំ ខាំមាត់សង្កត់ចិត្ត និងសរសេរសារថា «ព្រះសង្ឃបំផ្លាញ»។ យ៉ាងណាមិញ សារមួយត្រូវបានមហាជនជាច្រើនមានការសាទរថា ការលើកឡើងរបស់ឯកឧត្តមពិតជាត្រឹមត្រូវណាស់ ព្រោះសង្ឃអង្គនេះ មិនបានអប់រំពុទ្ធបរិស័ទ្ធឲ្យស្គាល់បុណ្យស្គាល់បាបឡើយ ហើយក៏សូមឲ្យក្រសួងធម្មការមេត្តាជួយពិនិត្យមើលករណីនេះផង កុំបណ្តោយឲ្យសង្ឃនេះទេសនាតាមតែអំពើចិត្តទៀត។

Add a Comment

Your email address will not be published. Required fields are marked *