ព្រះសង្ឃ ឡុង ចន្ថា សុំសម្រាក ព្រោះហត់ខ្លាំង

ភ្នំពេញ៖ ក្រោយល្បីល្បាញសម្ដីតបតគ្នារបស់តារាចម្រៀងម៉េង កែវជ្ជតា និងព្រះសង្ឃ ឡុង ចន្ថា រឿងទេសនាស្ដីអោយចាស់ៗនិងមានសង្ឃដីការ កំប្លែងសើចចុកពោះមិនចាញ់អ្នកលេងកប្លែងរបស់ទូរទស្សន៏ស៊ីធីអ៊ិនប៉ុន្មាននោះក៏ឈានដល់ការរិះគន់យ៉ាងធ្ងន់ធ្ងររបស់មហាជនមួយចំនួន រួមទាំងរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កញ៉ារិទ្ធ ផងដែរ។

ដោយស្ថិតក្នុងនាមជាសង្ឃកាន់សានាមិនចង់មានរឿងវែងឆ្ងាយ ដោយគេថាខ្លួនជាអ្នកបំផ្លាញសាសនា ព្រមទាំងមានការផ្ដល់យោបល់ដ៏សមស្របពីសំណាក់រៀមច្បង ក៏សម្រេចចិត្តចេញវីដេអូសុំខមាទោសជាសារណៈទៀតផង។ ជាស្ដែងដូចលោកបងថ្លែងក្នុងបទសម្ភាសន៍ជាមួយលោក សាន ប៊ុនធឿន លោកសង្ឃរូបនេះក៏មានសង្ឃដីការថា «ពេលខ្លះអាត្មាក៏មានដីការលេងសើច ខ្លះក៏ពិតមែន តែកាលដែលអាត្មាលេងសើចច្រើនគឺដើម្បីញាតិញោមពុទ្ធបរិស័ទសើចសប្បាយ ព្រោះពួកគាត់ចូលចិត្តពេលអាត្មាមានសង្ឃដីកាបែបនេះ»។

ព្រះសង្ឃសម្ដីចាក់ទឹកមិនលិចរូបនេះបន្តទៀតថា «ហើយសូមញាតិញោមជួយពិចារណាផងចំពោះពាក្យសម្ដីអាត្មា ហើយក៏សុំទោសរាល់កន្លែងដែរអាត្មានិយាយទៅមិនសមរម្យព្រោះថាទាំងសង្ឃ និងប្រសក់មិនមានអ្នកណាមួយមិនចេះខុសឆ្គងទេ តែអាត្មាខុសអាត្មាសុំខមាទោស»។ ជាចុងក្រោយព្រះមានសង្ឃបន្តថា «អាត្មាមិនចង់មានរឿងវែងឆ្ងាយទេ អាត្មាចង់បញ្ចប់ត្រឹមនេះ និងមិនតបតតរាល់ពាក្យសម្ដីរិះគន់អីនោះទៀតទេអ្នកណាចង់និយាយអ្វីគឺជាសិទ្ធរបស់គេ ហើយម្យ៉ាងទៀតបើញាតិញោមពុទ្ធបរិស័ទនៅគាំទ្រអាត្មានឹងឡាយវីដេអូបន្តទៀត។

Add a Comment

Your email address will not be published. Required fields are marked *