គង់ កែវមរកត ធ្លាក់ អ្នកគាំទ្រយំផ្អើលឆាក (មានវីដេអូ)

ភ្នំពេញ៖ រឿងមួយដែលគួរឲ្យសោកស្តាយបំផុតនោះគឺ បេក្ខនារី គង់ កែវមរកត មិនបានឆ្លងផុតវគ្គឡាយសូ សប្តាហ៍ទី៦ទេ ពោលគឺនាងទទួលបានសម្លេងឆ្នោតតិចជាងគេបង្អស់ ហើយក៏មិនត្រូវគណៈកម្មការទាំង ៤រូប ជ្រើសរើសទៅវគ្គបន្តដែរ។

ស្ថិតក្នុងស្ថានភាពបែបនេះ នាងមិនអាចទប់ទឹកភ្នែកបានឡើយ ដោយនាងបានសម្រក់ទឹកភ្នែកជោកប្រាណ និងបាននិយាយថា «សូមអរគុណបងគណៈកម្មការទាំង៤ ដែលតែងផ្តល់មតិល្អដល់ខ្ញុំ ហើយក៏សូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបោះឆ្នោតគាំទ្ររូបនាងខ្ញុំកន្លងមក»។ គួររំឭកថា បេក្ខនារី គង់ កែវមរកត បានខិតខំប្រឹងប្រែងជិតកន្លះឆ្នាំមកហើយជាមួយកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៣។

សូមទស្សនាវីដេអូ!!

Add a Comment

Your email address will not be published. Required fields are marked *