គង់ កែវមរកត និយាយរឿង ក្រោយធ្លាក់វគ្គ Live Show សប្តាហ៍ទី៦ (មានវីដេអូ)

ភ្នំពេញ៖ បេក្ខនារី គង់ កែវមរកត បានធ្លាក់ក្នុងវគ្គឡាយសូ សប្តាហ៍ទី៦ ប្រឡងកម្មវិធី Cambodian idol រដូវកាលទី៣ ធ្វើឲ្យអ្នកគាំទ្ររាប់រយនាក់ស្ទូឌីយូ សម្រក់ទឹកភ្នែកស្តាយនាងយ៉ាងខ្លាំង ព្រោះនាងក៏ជាបេក្ខនារីមួយរូបដែលមានសមត្ថភាពសម្លេងល្អ កម្ររកបាន។

លុះរំលងបានប្រមាណ ៣ថ្ងៃ គង់ កែវមរកត បានឡាយវីដេអូ សួរសុខទុក្ខបងប្អូនអ្នកគាំទ្ររបស់នាង។ ទន្ទឹមនោះ នាងបានសរសេរសារថា «នាងខ្ញុំគង់ កែវមរកតមានតែពាក្យថា សូមអរគុណពុកម៉ែ បងប្អូនខ្លាំងណាស់ចំពោះកំលាំងចិត្តដែលបានផ្តល់មកអោយរូបនាងខ្ញុំ»។ យ៉ាងណាមិញ នាងត្រូវបានអ្នកគាំទ្រផ្ញើសារជូនពរឲ្យជោគជ័យក្នុងអាជីពសិល្បៈ និងអ្នកខ្លះសំណូមពរទៅហង្សមាសជំនួសអតីតបេក្ខនារី គង់ កែវមរកត ថា «សូមឲ្យហង្សមាស ផ្តល់ឱកាសឲ្យនាងផង ដើម្បីឲ្យនាងបានឡើងច្រៀងដូចគេដូចឯង»។

សូមទស្សនាវីដេអូ!!

Add a Comment

Your email address will not be published. Required fields are marked *