បុរសម្នាក់ ត្រូវស្រីវ័យ១៦ឆ្នាំ ជះទឹកអាស៊ីត ខឹងស្រលាញ់មិនបាន

បង់ក្លាដែស៖ កំលោះវ័យ ១៧ឆ្នាំ ត្រូវនារីស្រស់ប្រិមប្រិយជះទឹកអាស៊ីតដាក់ ក្រោយបដិសេធមិនព្រមទទួលស្នេហ៍នាងកាលពីដើមសប្តាហ៍មុន នៅក្រុងដាកា ប្រទេសបង់ក្លាដែស។

ជនរងគ្រោះឈ្មោះ ម៉ារ៉ូស មានរៀបរាប់ថា «មុនពេលកើតហេតុ នារីវ័យ ១៦ឆ្នាំម្នាក់ មកសារភាពស្រលាញ់ខ្ញុំ ពីរបីដងជាប់ៗគ្នា ក្នុងអំឡុងខែកុម្ភៈ ២០១៨ ប៉ុន្តែខ្ញុំមិនបានទទួលស្នេហ៍នាងឡើយ ព្រោះខ្ញុំជាប់រវល់សិក្សា មិនទាន់គិតរឿងស្នេហាទេ។ នៅថ្ងៃកើតហេតុខ្ញុំដើរតែម្នាក់ឯង នាងក៏បានយកទឹកអាស៊ីតមួយថង់មកគប់ចំមុខខ្ញុំ បណ្តាលឲ្យផ្សាបើកភ្នែកមិនរួចសោះ តែសំណាងល្អបានអ្នកជិតខាងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ»។

Add a Comment

Your email address will not be published. Required fields are marked *