នេះបានចំជាមនុស្សអត់ខួរមែន! សត្វគេអភិរក្សហើយ នៅឆ្លៀតទៅបាញ់សម្លាប់

កំពង់ស្ពឺ៖ ជនមួយក្រុម រថយន្ត២គ្រឿង អាវុធ០២ដើម កែវឆ្លុះ០៤កែវបានធ្វើសកម្មភាពដោយកាប់យកសាច់ទន្សោងគោព្រៃមួយក្បាលទម្ងន់ជាង១២០គីឡូក្រាម ដែលជាប្រភេទសត្វដ៏កម្រមួយនេះបម្រុងយកទៅលក់តែត្រូវកម្លាំងការពារសត្វព្រៃ និងកម្លាំងអាវុធហត្ថ តាមដានចាប់បាននៅកន្លែង ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានម្នាក់ រថយន្ត១គ្រឿង រួមទាំងសាច់សត្វនេះ នៅសល់តែជើងមុខ និងក្រោយប៉ុណ្ណោះ។

ករណីសម្លាប់សត្វទន្សោងគោព្រៃត្រូវបានកម្លាំងសមត្ថកិច្ចប្រទះឃើញនៅចំណុចភ្នំពពូល ក្នុងព្រៃសហគមន៍ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សត្វដែលត្រូវគេបាញ់សម្លាប់ ជាសត្វទន្សោងឈ្មោលមួយក្បាល ក្នុងព្រៃសហគមន៍។

Add a Comment

Your email address will not be published. Required fields are marked *