មានគោលបំណងអ្វី? រ៉ូណាល់ដូ នាំកូនប្រុសច្បងទៅជួប ម៉េសស៊ី

អាមេរិក៖ កីឡាករបាល់ទាត់ពិភពលោក គ្រីស្ទ្រានណូ រ៉ូណាល់ដូ បានដឹកកូនប្រុសអាយ៩ឆ្នាំទៅជួបជាមួយកីឡាករដ៏ល្បីលំដាប់ទី២លោក ម៉េសស៊ី ទាំងទឹកមុខញញឹម​រីករាយក្រៃលែង។

កូនប្រុសច្បង រ៉ូណាល់ដូ ត្រូវបានឪពុកបណ្តុះបណ្តាលឲ្យក្លាយជាកីឡាករបាល់ទាត់ដូចលោកដែរ ប៉ុន្តែត្រង់ថាឲ្យល្បីដូលោកឬយ៉ាងណានោះ អាស្រ័យលើការខិតខំប្រឹងប្រែងរបស់រូបគេ។ គួរបញ្ជាក់ កីឡាករ រ៉ូណាល់ ជាកីឡាករដ៏ល្បីមានសមត្ថភាពលើកពានជាច្រើនរាប់មិនអស់ ដែលស្ថិតនៅក្នុងក្រុម Real Madrid។ ចំណែកឯលោក ម៉េសស៊ី ជាកីឡាករកំពូលផងដែរ ស្ថិតក្នុងក្រុម Barcelona។

Add a Comment

Your email address will not be published. Required fields are marked *