Category: សិល្បៈ

ឆ្ងល់ទេ? ហេតុអ្វីនៅពីតូច គេហៅ ព្រាប សុវត្ថិ ថា ស្នាយ?

ភ្នំពេញ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានកើតក្នុងជំនាន់ប៉ុលពត នៅស្រុកកោះធំ ខេត្តកណ្តាល លុះបែករបបខ្មៅយ៉ងឃ្នងនោះ ម្តាយលោកបាននាំមករស់នៅ​ភ្នំពេញ ដោយគ្រានោះម្តាយបានចូលបម្រើការងារក្រសួងការពារជាតិ។ ងាកទៅចាប់អារម្មណ៍រឿងព្រាប សុវត្ថិ វិញ កាលនៅពីតូចគេហៅលោកថា ស្នាយៗ ពេញៗមាត់។ ទាក់ទិននឹងឈ្មោះ ស្នាយ នេះ លោកធ្លាប់បានប្រាប់ថា «កាលពីកំណើតលោក ម្តាយរបស់លោកបានសម្រាលក្រោមដើមស្នាយ ម្ល៉ោះហើយបានជាម្តាយលោក ដាក់ឈ្មោះឲ្យលោកថា «ស្នាយ»។
Read More

ចេញហើយៗ ក្តៅៗ! បទថ្មី ឆាយ វីរៈយុទ្ធ បែកស្លុយដល់ករ (មានវីដេអូ)

ភ្នំពេញ៖ ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ តារាចម្រៀង ឆាយ វីរៈយុទ្ធ បានចម្រៀងបទបែបបែកស្លុយមួយបទក្រោមចំណងជើងថា «ដឹកឆ្កែទៅលេងស្រុក» ឃើញថាមានលក្ខណៈប្លែកគួរឲ្យចាប់អារម្មណ៍ ព្រោះថាក្នុងមួយឆាកជីវិតរបស់លោក ឆាយ វីរៈយុទ្ធ ជួបតែមនុស្សក្បត់ ម្ល៉ោះហើយមានតែសត្វឆ្កែទេ ដែលអាចយកជា​គ្នាបាន។ សូមទស្សនាវីដេអូ!! ដឹកឆ្កែកទៅលេងស្រុក ដឹកឆ្កែកទៅលេងស្រុក – ឆាយ វិរះយុទ្ធ Posted by ចម្រៀងសម័យ on Saturday, March 24, 2018
Read More

ម្ចាស់ថ្លៃអើយយូរហើយទើបដឹងថាលោក ដួង សុខគា មានជំនាញរូបវិទ្យា (មានវីដេអូ)

ភ្នំពេញ៖ លេងសើចម៉េចបានពិធីករ ដួង សុខគា ធ្វើឲ្យបងប្អូនទប់សំណើចមិនបាន ខណៈលោកយករូបមន្តរូបវិទ្យាមួយចំនួនមកធ្វើការបកស្រាយជាលក្ខណៈកំប្លែង។ ចង់ដឹងថាលោកមានសមត្ថភាពបកស្រាយបានប៉ុណ្ណា សូមទស្សនាវីដេអូទាំងអស់គ្នា!!
Read More

សើចហៀរទឹកមាត់! ដួង សុគា និយាយភាសាបាំរាំងម៉ាឆ្ងាញ់ (មានវីដេអូ)

ភ្នំពេញ៖ អតីតពិធីករវិទ្យុ FM 102 ក្លាយជាពិធីករស្ថានីយ៍ទូរទស្សន៍ CTN ពិតជាមានទេពកោសល្យពិសេសៗ គួរឲ្យកោតស្ងប់ស្ញែង មិនបាច់ទៅមើលអ្វីវែងឆ្ងាយ មើលតែក្នុងវីដេអូខាងក្រោមនេះក៏ដឹងថា លោកមានសមត្ថភាពពិសេសដែរ ពោលគឺលោកចេះច្រៀងបទបុរាណ សម័យ ចាប៉ី និងកំប្លែងជាដើម។ ចំណែកឯភាសាវិញ លោកចេះជាច្រើនណាស់ រួមមាន ខ្មែរ វៀតណាម ថៃ អង់គ្លេស និងបារាំង។ ចង់ដឹងគាត់និយាយភាសាទាំងនោះបានល្អប៉ុណ្ណា សូមទស្សនាវីដេអូ!!
Read More

ធានាថា សើចចុកពោះ! យក់ ដួងតារា ច្រៀងចាប៉ីឡើងវ៉ល់ពេញឆាក (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងរដើនមានស្នេហ៍ យក់ ដួងតារា ដែលមហាជនទូទៅល្បីថា​មានវោហារស័ព្ទមិនចេះរីងស្ងួត ហើយក៏ពូកែកំប្លែងឲ្យគេសើចផងដែរ។ ថ្ងៃនេះ យូហ្វីដ សូមនាំអារម្មណ៍លោកអ្នកទៅរីករាយកម្សាន្តជាមួយចម្រៀងចាប៉ីរបស់លោក យក់ ដួងតារា ទាំងអស់គ្នា!
Read More

គង់ កែវមរកត និយាយរឿង ក្រោយធ្លាក់វគ្គ Live Show សប្តាហ៍ទី៦ (មានវីដេអូ)

ភ្នំពេញ៖ បេក្ខនារី គង់ កែវមរកត បានធ្លាក់ក្នុងវគ្គឡាយសូ សប្តាហ៍ទី៦ ប្រឡងកម្មវិធី Cambodian idol រដូវកាលទី៣ ធ្វើឲ្យអ្នកគាំទ្ររាប់រយនាក់ស្ទូឌីយូ សម្រក់ទឹកភ្នែកស្តាយនាងយ៉ាងខ្លាំង ព្រោះនាងក៏ជាបេក្ខនារីមួយរូបដែលមានសមត្ថភាពសម្លេងល្អ កម្ររកបាន។ លុះរំលងបានប្រមាណ ៣ថ្ងៃ គង់ កែវមរកត បានឡាយវីដេអូ សួរសុខទុក្ខបងប្អូនអ្នកគាំទ្ររបស់នាង។ ទន្ទឹមនោះ នាងបានសរសេរសារថា «នាងខ្ញុំគង់ កែវមរកតមានតែពាក្យថា សូមអរគុណពុកម៉ែ បងប្អូនខ្លាំងណាស់ចំពោះកំលាំងចិត្តដែលបានផ្តល់មកអោយរូបនាងខ្ញុំ»។ យ៉ាងណាមិញ នាងត្រូវបានអ្នកគាំទ្រផ្ញើសារជូនពរឲ្យជោគជ័យក្នុងអាជីពសិល្បៈ
Read More

ខូចអនាគតអស់! តាន់ គីមសួរ ត្រូវចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ផលិតករអប់រំដ៏ល្បី លោក តាន់ គីមសួរ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនកាលពីល្ងាចម្សិលមិញ ថ្ងៃទី១៦ មីនា ឆ្នាំ២០១៨។ ខណៈលោកត្រូវបានបញ្ជូនតាមរថយន្តប៉េអ៊ឹមនោះ លោកបានពាក់ម៉ាសមិទមុខក្នុងគោលបំណងមិនឲ្យគេស្គាល់ តែទោះជាយ៉ាងណា នៅមានគេស្គាល់ និងថតរូបបាន បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឡើងល្បីខ្ចរខ្ចាយជាសាធារណៈកាលពីថ្ងៃមិញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
Read More

គង់ កែវមរកត ធ្លាក់ អ្នកគាំទ្រយំផ្អើលឆាក (មានវីដេអូ)

ភ្នំពេញ៖ រឿងមួយដែលគួរឲ្យសោកស្តាយបំផុតនោះគឺ បេក្ខនារី គង់ កែវមរកត មិនបានឆ្លងផុតវគ្គឡាយសូ សប្តាហ៍ទី៦ទេ ពោលគឺនាងទទួលបានសម្លេងឆ្នោតតិចជាងគេបង្អស់ ហើយក៏មិនត្រូវគណៈកម្មការទាំង ៤រូប ជ្រើសរើសទៅវគ្គបន្តដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ នាងមិនអាចទប់ទឹកភ្នែកបានឡើយ ដោយនាងបានសម្រក់ទឹកភ្នែកជោកប្រាណ និងបាននិយាយថា «សូមអរគុណបងគណៈកម្មការទាំង៤ ដែលតែងផ្តល់មតិល្អដល់ខ្ញុំ ហើយក៏សូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបោះឆ្នោតគាំទ្ររូបនាងខ្ញុំកន្លងមក»។ គួររំឭកថា បេក្ខនារី គង់ កែវមរកត បានខិតខំប្រឹងប្រែងជិតកន្លះឆ្នាំមកហើយជាមួយកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៣។ សូមទស្សនាវីដេអូ!!
Read More

ព្រឺរោមណាស់! ចន ច័ន្ទលក្ខិណា ត្រូវលោកធំប្រើអណ្តាត

ភ្នំពេញ៖ តារាសម្តែងជើងចាស់នាង ចន ច័ន្ទលក្ខិណា ហាក់មានសេរីភាពដើរហើរដូចក្រមុំឡើងវិញ ក្រោយលែងលះជាមួយតារាសម្តែង យុត្ថារ៉ា ឆានី ជាអតីតប្តីសំណប់​ចិត្តស្មើជីវិតកាលពីគ្រាដំបូង។ រឿងអាស្រូវរហូតធ្វើឲ្យនាងបែកបាក់ជាមួយស្វាមីនោះ ព្រោះតែស្នេហាត្រីកោណ ដែលលេចឮដំណឹងថា ចន ច័ន្ទលក្ខិណា មានចំណងស្នេហ៍ជាមួយបុរសជំនួញម្នាក់ ដែលធ្វើឲ្យលោក យុត្ថារ៉ា ឆានី រស់នៅក្រៀមក្រំ រហូតសម្រេចចិត្តលែងលះគ្នាជាផ្លូវការ។ ក្រោយមក ចន ច័ន្ទលក្ខិណា កាន់តែមានផ្អែមល្ហែមជាមួយគូស្នេហ៍ ដែលបានធ្វើដំណើរកំសាន្តស្ទើរគ្រប់ប្រទេស ពោលគឺគ្រប់កម្មវិធីតូចធំ គេតែងឃើញអ្នកនាង និងគូស្នេហ៍អ្នកជំនួញវ័យក្មេងរូបស្រស់នោះជានិច្ច។
Read More

បានឃើញឈ្មោះពិតរបស់ ខេម ចង់សើចបន្តិច ចង់យំបន្តិច

ភ្នំពេញ៖ តារាចម្រៀងសម្លេងស្អកប្រចាំផលិតកម្មថោន ដែលមហាជនស្គាល់ថា ខេម ដែលជាឈ្មោះចូលសិល្បៈរបស់លោក ប៉ុន្តែមហាជនមួយចំហៀងប្រទេសប្រាកដណាស់ មិនស្គាល់ឈ្មោះដើមរបស់លោកឡើយ។ ថ្ងៃនេះ យូហ្វីដ សូមលាតត្រដាងឈ្មោះពិតរបស់តារាចម្រៀង ខេម៖ លោក ខេម មានឈ្មោះដើមថា ប៉ុន សុណារិន កើតនៅខែឧសភា ឆ្នាំ១៩៨៦ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃលោករស់នៅរាជធានីភ្នំពេញ។
Read More