Category: សិល្បៈ

ឃើញហើយហួសចិត្ត! ឈ្មោះដើមរបស់ ឆាយ វីរៈយុទ្ធ គឺ….

ភ្នំពេញ៖ តារាចម្រៀងភាគច្រើននៅកម្ពុជាតែងនិយមប្រើឈ្មោះទី២ ដែលជាឈ្មោះមានហុងស៊ុយ មានយីអ៊ុន សម្រាប់ប្រឡូកក្នុងវិថីសិល្បៈ ដើម្បីឆាប់ទទួលបានការ​ចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ។ តួយ៉ាងតារាចម្រៀងសម្បុរស្រអែមកូនប្រសារថៅកែរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម ឆាយ វីរៈយុទ្ធ ដែលមានមហាជនទូទៅនឹងស្មានថាឈ្មោះ «ឆាយ វីរៈយុទ្ធ» នេះ ជាឈ្មោះផ្លូវការក្នុងអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត ប៉ុន្តែការគិតរបស់បងប្អូននោះគឺខុសស្រឡះ តាមពិតឈ្មោះផ្លូវតារាចម្រៀងរូបនេះគឺ «ឆាយ ចាន់ឆោម» ដែលកើតនៅឆ្នាំ១៩៨៧ ភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នលោករស់នៅរាជធានីភ្នំពេញ។
Read More

ហេតុផលតែ១គត់ ដែល ខេមរៈ សិរីមន្ត មិនចង់ឲ្យដឹងរឿងប្រពន្ធ

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីទើបផ្លាស់ពីទ្រនំសាន់ដេ មកចូលហង្សមាស ខេមរៈ សិរិមន្ត កំពុងត្រូវបានទទួលការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងស្រទាប់មិត្តយុវវ័យ។ ជារឿយៗ គេមិនដែលឃើញតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញមុខភរិយា និងកូនៗ ឡើយ ទោះបីលោកត្រូវបានគេដឹងថា មានប្រពន្ធនិងកូនរួចទៅហើយក្តី អីចឹងបានជាមហាជនមួយចំនួនមានការឆ្ងល់ថា ហេតុអ្វីបានជា ខេមរៈ សិរីមន្ត មិនបង្ហាញមុខភរិយា? តើបង្ហាញមុខភរិយា នាំឲ្យមានផលប៉ះពាល់អ្វីខ្លះ? ជាការពិតណាស់ លោក ខេមរៈ សិរីមន្ត ពិតជាមានចេតនាមិនចង់បង្ហាញមុខប្រពន្ធ
Read More

សូមសរសើរ! បុរសជនជាតិភាគតិចម្នាក់ ច្រៀងផង ដេញហ្គីតាផង អស់ទាស់ហ្មង (មានវីដេអូ)

កម្ពុជា៖ បុរសជនជាតិដើមភាគតិចម្នាក់ បានបញ្ចេញសមត្ថភាពចម្រៀងជាមួយហ្គីតាច្នៃរបស់លោកយ៉ាងពីរោះ ជាមួយភាសាបងប្អូនជនជាតិភាគតិច។ ទោះបី ចម្រៀងនោះ យើងជាជនជាតិខ្មែរស្តាប់មិនយល់មែន ប៉ុន្តែស្តាប់ទៅមានអារម្មណ៍ថាប្លែក។ បើងាកទៅមើលឧបករណ៍ភ្លេងវិញ លោកបានកែច្នៃហ្គីតាដោយខ្លួនឯង ហើយការលេងហ្គីតានេះទៀតសោត គ្មានគ្រូបាអាចារ្យ បង្រៀនលោកឡើយ ពោលគឺ រៀនដេញដោយខ្លួនឯង។ សូមកោតសរសើរបងប្អូនជនជាតិភាគតិច ដែលមានចិត្តស្រលាញ់វិស័យសិល្បៈ និងព្យាយាមកែច្នៃរបស់ដោយខ្លួនឯងបែបនេះ ល្អណាស់!! សូមទស្សនាវីដេអូ!!
Read More

MV មួយនេះផ្អែមល្ហែមដល់ករហ្មង! បទ «លួចស្រលាញ់» កូនប្រុសច្បង ព្រាប សុវត្តិ មិនធម្មតាមែន

ភ្នំពេញ៖ ពីមួយបទទៅមួយបទរបស់តារាចម្រៀងវ័យក្មេង កូនប្រុសច្បង ព្រាប សុវត្ថិ, សុវត្ថិ មុន្នីវណ្ណ កាន់តែទទួលគាំទ្រមិនស្ទើរឡ់ើយ និយាយជាមួយគ្រាន់តែ​បង្ហោះបទថ្មីលើបណ្តាញសង្គមហ្វេសភ្លាមៗ មានអ្នកទស្សនារាប់សែននាក់។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងខ្ពស់សង្ហារ សុវត្ថិ មុន្នីវណ្ណ បានចេញបទចម្រៀងទោល ក្រោមចំណងជើងថា «លួចស្នេហ៍» ដែលមានការចូលរួមសម្តែង​ពីតារាស្រីដ៏ស្រស់ស្អាតផងដែរ។ ក្នុងវីដេអូចម្រៀងនោះ មានឈុតឆាកផ្អែមល្ហែមមួយចំនួន គូបផ្សំការបញ្ចេញបញ្ចូលមនោសញ្ចេតនា បានធ្វើឲ្យអ្នកទស្សនារឹងខ្លួនតែម្តង៕ សូមទស្សនាវីដេអូ!!
Read More

ដឹងថា ៖ សុះ ម៉ាច និយាយអ្វី ពីសិល្បៈ ក្រោយល្បីដឹកញីស៊ីឈ្មោល

ភ្នំពេញ៖ អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានជំរុញឲ្យកញ្ញា ឌួង ហ្សូរីដា ចេញពីមុខបកស្រាយអំពីព័ត៌មានដែលបែកធ្លាយតាម បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា តារារូបនេះជាឈ្មួញកណ្ដាល រកស៊ីលក់ក្រមុំព្រហ្មចារីឲ្យមន្រ្តីធំៗនិងកូនអ្នកធំផងដែរ។ ដែលទាញពីហេតុផលថា ករណីរឿងអាស្រូវជួញដូរផ្លូវភេទក្នុងចំណោមសិល្បការិនី បានធ្វើឲ្យប៉ះទង្គិចខ្លាំងដល់ កេរ្តិ៍ឈ្មោះរបស់សិល្បករ ឬសិល្បការិនី ដទៃទៀតដែលជាអ្នកស្អាតស្អំ លោក សុះ ម៉ាច បាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា៖ «បើសិនជារឿងនេះ ប៉ះពាល់កិត្តិយសរបស់គាត់ ត្រូវចេញមុខបកស្រាយ យ៉ាងហោចណាស់ក៏មានសមាគម
Read More

សឿន វីតា រងរបួសធ្ងន់ ក្នុង…

ភ្នំពេញ៖ តារាសម្តែងសម្បូរពុកមាត់ និងពុកចង្កា សឿន វីតា បានធ្វើអ្នកគាំទ្រមួយចំនួនធំលស់ព្រលឹង ខណៈតារាសម្តែងរូបនេះ បង្ហោះរូបដេកដួលនៅ​លើដី ទាំងប្រាណប្រឡាក់សុទ្ធតែឈាម បណ្តាលឲ្យមហាជនច្រឡំតារារូបនេះជួបគ្រោះថ្នាក់អ្វីមួយជាក់ជាមិនខាន។ តែផ្ទុយទៅវិញ បន្ទាប់ពីមើលរូបចុះឡើងៗ និងអានអក្សរដែលលោក សឿន វីតា បានសរសេរទើបដឹងថា ទិដ្ឋភាពលោកដេកសន្ធឹងទាំងខ្លួនប្រឡាក់ឈាមនោះ គឺជាឈុតសម្តែងតែប៉ុណ្ណ។ ក្នុងសារលោកបានសរសេរថា «រឿងណាក៏ស្លាប់នឹងជាប់គុកដែរខ្ញុំ»។
Read More

ពៅ លីដា បានកាដូធំ

ភ្នំពេញ៖ បន្ទាប់ពីរបូតតំណែងតួឯកជាច្រើនឆ្នាំ គ្រាដែលកញ្ញាពៅ លីដា ឧស្សាហ៍ចេញទៅសម្ដែង នៅក្រៅប្រ​ទេស​នោះ បច្ចុប្បន្នតារាស្រីរូបនេះហាក់ទទួលបានការទគាទ្រយ៉ាងខ្លាំង។យ៉ាង​ណាមិ​ញថ្មីៗតារាស្រីរូប​នេះបាន​ប​ង្ហោះ​រូប​​ភាពកាដូរថយន្ត យ៉ាងពិសេសតម្លៃរាប់ម៉ឺនដុល្លារ ពីអ្នកមានគុណរបស់ខ្លួនធ្វើឲ្យមានការភ្ញាក់ផ្អើ​លយ៉ា​ង​ខ្លាំ​ងពេញបណ្ដាញសង្គម។ ជាមួយគ្នានោះក៏ភ្ជាប់មកជាមួយសាររំភើបចិត្តទៀតផង ដោយសរសេរថា«កូនសូមអរគុណណាស់លោកពុក អ្នកម្តាយ ដែលបានរួមចិត្តគ្នាទិញកាដូដ៏មានតម្លៃជាទីបំផុតឲ្យកូន នៅក្នងឆ្នាំ២០១៨នេះ កូនសប្បា​យ​ចិត្ត​ខ្លាំងណាស់ »។ ខណៈតួឯកក្នុងរឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម» បន្តទៀតថា«ពីដើមមករហូតមកដល់ពេល​នេះលោក​ទាំង​ពីរ​តែងតែ​បំពេញបំណងកូនរហូតមិនដែលថាទេ សូម្បីមួយម៉ាត់ មានតែប្រើពាក្យថា កូនចាំបន្តិចសិនណា។ កូនស្រលាញ់អ្នកទាំងពីរខ្លាំងណាស់។ កូនសូមជូនពរ ឲ្យលោកមានគុណទាំងពីរ មានសុខភាពល្អ មាំមួននិង​មាន​តែ​ជ័យជំនះ
Read More

សាទរ៖ សោម៉ា ឆ្លងទៅវគ្គបន្ត

ភ្នំពេញ៖ ទើបតែវ័យ ១៦ឆ្នាំប៉ុណ្ណោះ បេក្ខជន លីន សោម៉ា ត្រូវបានគណៈកម្មការទទួលស្គាល់មានសម្លេងយ៉ាងពីរោះ និងចេះបក់បែនគ្រប់កាលៈទេសៈទៀតផង។ ទន្ទឹមនោះ ក៏មានការបោះឆ្នោតគាំទ្រ ពីបងប្អូនទស្សនិកជន ឲ្យ សោម៉ា មានឱកាសអាចបន្តទៅវគ្គមួយទៀត។ គួរបញ្ជាក់ថា បេក្ខនារី សោម៉ា ប្រឡងកម្មវិធី Cambodian Idol រដូវកាលទី៣ វគ្គឡាយសូ សប្តាហ៍ទី៣៕
Read More

តោះគយគន់សម្រស់ សុភ័ក្រ កុសុមៈ

ភ្នំពេញ៖ ពិធីការិនី ឲរូបស្រស់ប្រិមប្រិយសម្បូរវោហារសព្ទ កញ្ញា សុភ័ក្រ កុសុមៈ ត្រូវបានគេកត់សម្គាល់ថា មានរាងស្អាតជាងមុន គួរជាទីចាប់អារម្មណ៍ពីសំណាក់បុរស​ៗ។ តោះ! មកគយគន់សម្រប់របស់តារាសម្តែង និងពិធីការិនី កុសុមៈ ទាំងអស់គ្នា!
Read More

ស្ងាត់ៗ ឆាយ វីរៈយុទ្ធ នាំប្រពន្ធទៅជប៉ុន

ជប៉ុន៖ ក្រោយឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីចិនរួច តារាចម្រៀង​សម្លែង​ខ្ពស់ ឆាយ វីរៈយុទ្ធ បាននាំប្រពន្ធ​សំណប់ចិត្តទៅដំណើរ​កម្សាន្ត​នៅប្រទេស​ជប៉ុនជិត ១សប្តាហ៍។ មិនខុសពីដំណើរកម្សាន្តក្នុង​ប្រទេសប៉ុន្មាន​ដែរ លោក ឆាយ វីរៈយុទ្ធ មិនដែលធ្វើឲ្យអ្នកនាង សែ ចាន់ឌី ខកបំណងឡើយ ពោលគឺតែង​តែយកច្រមុះផ្តិត​ជាប់ថ្ពាល់​ប្រពន្ធជា​និច្ច មិនត្រឹមតែប៉ុណ្ណឹងទេ លោកបានបង្ហោះរូប​លើបណ្តាញ​សង្គម​អ៊ីនស្ត្រាក្រាម​បង្ហាញពីស្នេហាផ្អែមល្ហែមជាសាធារណៈ​ទៀតផង។ ក្រៅពីភាពផ្អែមល្ហែម តារាចម្រៀងរូបនេះ បាននាំប្រពន្ធ និងមិត្តភក្រ​ជិះស្គីទឹកកក លើជ្រលងដងភ្នំយ៉ាងសប្បាយ។
Read More