Month: February 2018

រំឭកសម្តីនាង ដេននី ថា «កុំគិតថាខ្លួនឯងស្អាត ប្តីមិនមានស្រី»

ថៃ៖ ថ្ងៃនេះ យូហ្វីដ សូមរំឭកបងប្អូនទាំងអស់គ្នា អំពីរឿងរ៉ាវស្នេហ៍ប្រេះឆា របស់តារាសម្តែងថៃដ៏ល្បីនាង ជេននី ដែលបានចែកផ្លូវគ្នាជាមួយស្វាមីកាលពី ៣ឆ្នាំមុន ខណៈនាងទ្រាំរស់នៅជាមួយលែងបាន ព្រោះអតីតប្តីជាមនុស្សអាត្មានិយម គិតតែក្តីសុខខ្លួនឯង មិនគិតពីការលំបាក និងការរែកពន់របស់ប្រពន្ធឡើយ។ អ្វីដែលធ្វើឲ្យនាងឈឺចាប់ខ្លាំងបំផុតនោះ គឺ ប្តីលួចមានស្រីថ្មី ធ្វើឲ្យនាងដេកចុកចាប់ទាំងផ្លូវចិត្ត និងផ្លូវកាយទៀតផង ព្រោះថា ពេលប្តីប្រលប់មកដល់ផ្ទះស្រីវិញកាលណា តែងតែគំហ៊ក និងស្តីបន្ទោសនាងជារៀងរាល់ថ្ងៃ បើនាងហ៊ានតមាត់ត្រូវប្តីចិត្តអប្រិយវ៉ៃគ្មានត្រាប្រណីឡើយ ពោលគឺប៉ះអីវ៉ៃហ្នឹង ដូចបងប្អូនបានឃើញក្នុងរូបថតស្រាប់​ហើយកាលពី៣ឆ្នាំមុន នាងត្រូវប្តីធ្វើទារណកម្មខ្លាំងមែនទែន រហូតនាងសម្រេចិត្តថា
Read More

សូមសរសើរ! បុរសជនជាតិភាគតិចម្នាក់ ច្រៀងផង ដេញហ្គីតាផង អស់ទាស់ហ្មង (មានវីដេអូ)

កម្ពុជា៖ បុរសជនជាតិដើមភាគតិចម្នាក់ បានបញ្ចេញសមត្ថភាពចម្រៀងជាមួយហ្គីតាច្នៃរបស់លោកយ៉ាងពីរោះ ជាមួយភាសាបងប្អូនជនជាតិភាគតិច។ ទោះបី ចម្រៀងនោះ យើងជាជនជាតិខ្មែរស្តាប់មិនយល់មែន ប៉ុន្តែស្តាប់ទៅមានអារម្មណ៍ថាប្លែក។ បើងាកទៅមើលឧបករណ៍ភ្លេងវិញ លោកបានកែច្នៃហ្គីតាដោយខ្លួនឯង ហើយការលេងហ្គីតានេះទៀតសោត គ្មានគ្រូបាអាចារ្យ បង្រៀនលោកឡើយ ពោលគឺ រៀនដេញដោយខ្លួនឯង។ សូមកោតសរសើរបងប្អូនជនជាតិភាគតិច ដែលមានចិត្តស្រលាញ់វិស័យសិល្បៈ និងព្យាយាមកែច្នៃរបស់ដោយខ្លួនឯងបែបនេះ ល្អណាស់!! សូមទស្សនាវីដេអូ!!
Read More

MV មួយនេះផ្អែមល្ហែមដល់ករហ្មង! បទ «លួចស្រលាញ់» កូនប្រុសច្បង ព្រាប សុវត្តិ មិនធម្មតាមែន

ភ្នំពេញ៖ ពីមួយបទទៅមួយបទរបស់តារាចម្រៀងវ័យក្មេង កូនប្រុសច្បង ព្រាប សុវត្ថិ, សុវត្ថិ មុន្នីវណ្ណ កាន់តែទទួលគាំទ្រមិនស្ទើរឡ់ើយ និយាយជាមួយគ្រាន់តែ​បង្ហោះបទថ្មីលើបណ្តាញសង្គមហ្វេសភ្លាមៗ មានអ្នកទស្សនារាប់សែននាក់។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងខ្ពស់សង្ហារ សុវត្ថិ មុន្នីវណ្ណ បានចេញបទចម្រៀងទោល ក្រោមចំណងជើងថា «លួចស្នេហ៍» ដែលមានការចូលរួមសម្តែង​ពីតារាស្រីដ៏ស្រស់ស្អាតផងដែរ។ ក្នុងវីដេអូចម្រៀងនោះ មានឈុតឆាកផ្អែមល្ហែមមួយចំនួន គូបផ្សំការបញ្ចេញបញ្ចូលមនោសញ្ចេតនា បានធ្វើឲ្យអ្នកទស្សនារឹងខ្លួនតែម្តង៕ សូមទស្សនាវីដេអូ!!
Read More

អានហើយស្រក់ទឹកភ្នែក! កូនសួររកប៉ា ម្តាយចាប់ផ្តើមអួលដើមករ

កម្ពុជា៖ ជារឿយៗ ស្ត្រីវ័យក្មេងម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Lo Chandara» តែងបង្ហោះរូប និងសារសោកសៅ ដែលប្រទះស្នេហាឈឺចាប់ឥតឧបមា ខណៈប្តីហេងស៊យ បានក្បត់ចិត្តមានស្រីថ្មី រត់ចោលប្រពន្ធតាំងពីពពោះរហូតឆ្លងទន្លេបានកូនមួយគួរឲ្យស្រលាញ់ ប៉ុ​ន្តែឪពុកចិត្តអប្រិយដាច់ធម៌មេត្តាមិនបានមកមើកកូនទេ ទុកឲ្យប្រពន្ធរែកពន់ថែទាំងកូនផង រកស៊ីផងតែម្នាក់។ នារីរូបនោះ បានបង្ហោះសារថ្លែងពីក្តីឈឺចាប់ថា «ឈឺចាប់វេទនាហួសថ្លែងជីវិតស្រីមេម៉ាយត្រូវប្តីរត់ចោលខំតស៊ូគ្រប់យ៉ាងដើម្បីចញ្ចឹមកូនតាំងពីក្រហមរងាល គ្រប់ពេលឈឺចាប់នៅពេលដែលគេសួរថាប៉ារបស់កូនទៅណា មិនហ៊ានឆ្លើយទេព្រោះពាក្យនេះធ្វើអោយខ្ញុំអួលដើមក»។ នាងបន្តថា «គ្មានមនុស្សស្រីណាដែលកើតមកចង់អភព័្វទេ អ្នកណាក៍ចង់បានប្តី១ប្រពន្ធ១រស់នៅអត់សុីមានសុីអោយតែមានក្តីសុខ តែអ្វីដែលព្រហ្មលិខិតបានចារទុកវាត្រូវតែទទួលដោយមិនអាចប្រកែក។ ខ្ញុំឈឺ ខ្ញុំតូចចិត្តដែលខ្ញុំគឺជាក្មេងកំព្រាម៉ែឪតាំងពីតូច ហើយពេលនេះកូនស្រីខ្ញុំក៍គ្មានប៉ាហៅនិងគេ ខ្ញុំយំគ្រប់ពេលដែលលឺកូននិយាយហៅប៉ាប៉ាព្រោះគេលឺក្មេងដទៃហៅប៉ាប៉ា គេក៍ចង់មានប៉ានៅផ្តល់ភាពកក់ក្តៅដូចក្មេងដទៃដែរ
Read More

តាំងពីកើតពោះម៉ែ មិនដែលឃើញទេ! ផ្ការីកលើដីក្តៅបែកក្រហែង

មណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមស្រាវជ្រាវសត្វព្រៃរបស់អង្គការ WCS បានប្រទៈឃើញនូវផ្កាព្រៃដ៏កម្រមួយ ប្រភេទដុះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ ផ្កាព្រៃមួយនេះ អាចរីកបាន យ៉ាងស្រស់ស្អាតទោះស្ថិតនៅក្នុងរដូវប្រាំងក្តីហួតហែងយ៉ាងណាក្តី។ យ៉ាងណាមិញ ផ្កាស្រស់ស្អាតមួយនេះ គេមិនទាន់ដឹងថា មានឈ្មោះអ្វីនោះទេ ប្រសិនបើបងប្អូនណាស្គាល់ជួយ Comment ប្រាប់ផង៕ Picture Credit: WCS Cambodia
Read More

ស្ត្រីវ័យ ៥៦ឆ្នាំម្នាក់ លក់អស់គោក្របីដីស្រែ នៅតែមើលជំងឺមិនជា

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ឈ្មោះ សោម លីណា មានអាយុ ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិ ក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ កើតជំងឺមហារីកដ៏ធ្ងន់ធ្ងរនេះ អស់រយៈពេលបីបួនឆ្នាំមកហើយ ឥឡូវនេះជំងឺកាន់វិវឌ្ឍដល់ដំណាក់កាលប្រឈមខ្លាំងមែនទែន។ ស្ត្រីរូបនោះ បានរៀបរាប់ថា «ខ្ញុំរាល់ដេកមិនលក់ដេក ព្រោះឈឺចុកចាប់ពេញខ្លួនទាំងអស់។ ខំព្យាបាលតាំងពីឈឺតិចៗ រហូតដល់ធ្ងន់នៅតែមិនបានធូរស្បើយ ហើយពេលនេះ ខ្ញុំគ្មានលុយកាក់ព្យាបាលទៀតទេ ព្រោះគោក្របី និងដីស្រែបានលក់អស់ហើយសម្រាប់មើលជំងឺមហារីកនេះ»។ ទន្ទឹមនោះ ស្រ្តីវ័យ ៥៦ឆ្នាំ បានលើកដៃប្រណម​សំពះសុំបងប្អូនសប្បុរសជនទាំងក្នុង
Read More

សៀវភៅ១ក្បាល និយាយពីជីវិតពិតនិស្សិតបារាំងម្នាក់លក់ខ្លួន ដើម្បីបង់ថ្ងៃសាលា

ភ្នំពេញ៖ សៀវភៅមួយក្បាល ដែលមានរូបនារីម្នាក់ ដៃម្ខាងកាន់សៀវភៅ និងដៃម្ខាងទៀតកាន់លុយ អមទៅដោយសំលៀកបំពាក់ពុះចែកចំហៀងខ្លួនម្ខាងដែលមានដៃកាន់សៀវភៅនោះ ស្លៀកពាក់បែបសិស្សសាលា និងមួយចំហៀងខ្លួនទៀត ដែលមានដៃកាន់លុយនោះ ស្លៀកពាក់សិចស៊ី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រុសៗ ចំណែកឯមុខមាត់ត្រូវបានអ្នកនិពន្ធបិទបាំងមិនឲ្យឃើញឡើយ។ Cr: picpusdan6.free.fr ក្នុងសៀវភៅនេះ លោក ហេង ឧត្តម បានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់ថា «និស្សិត​បារាំង​ម្នាក់​លក់​ខ្លួន​ដើម្បី​បង់​ថ្លៃ​សិក្សា។ នារីអាយុ​១៩ឆ្នាំ ខំសិក្សាផង ឆ្លៀតធ្វើការ​ផង និង​លក់​សម្ផស្សផង ដើម្បី​យក​ប្រាក់​បង់​ថ្លៃ​ជួល​ផ្ទះ ការ​ហូបចុក និង​បង់​សាលារៀន កាលពី​១០ឆ្នាំមុន។ ថ្លៃ​បម្រើសេវា​ផ្លូវ​ភេទ
Read More

បើចង់កាត់បន្ថយគ្រោះថ្នាក់ដ៏សាហាវ គួរតែ…

ភ្នំពេញ៖ មហាជនថា​ ដើម្បីកាត់បន្ថយភាពសាហាវបុកគ្នា គឺជំរុញឲ្យមត្តកិច្ចពិនិត្យទឹកនោមមើលសាធាតុញៀនដល់អ្នកបើកបរ​ ព្រោះកន្លងមកអ្នកបើកបរច្រើនដែរលេងថ្នាំ។ ទាំងនេះជារូបភាពគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មកពីតំបន់ផ្សេងៗគ្នា៖
Read More

មិនជឿសមត្ថភាពបងមែន៖ រៀបការពីរថ្ងៃ ប្រល័យជីវិតចោលប្តី

សៀមរាប៖ រៀបការរួចរួមដំណេកធម្មតានិងប្តីបានតែពីររាត្រី ក៏នឹកតូចចិត្តរឿងមិនសល់ប្រាក់កាសខ្លះ ដើម្បីធ្វើជាទុនរកស៊ីសាងជីវិតថ្មី បែរសម្រេចប្រល័យជីវិតឲ្យប្តី ដែលទើបនឹងភ្លក់រស់ជាតិ។ សមត្ថកិច្ច បានឲ្យដឹងថា នារីគិតខ្លីរូបនេះ ឈ្មោះ ចាន់ ស្រីទៀន អាយុ១៨ឆ្នាំ នៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។ សមត្ថកិច្ច បានបញ្ជាក់ទៀតថា នារីរងគ្រោះ បានរៀបការនៅថ្ងៃទី២៣ និង២៤ ខែកុម្ភៈ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ នារីរងគ្រោះបានដើររអ៊ូរទាំម្នាក់ឯងថា
Read More

ដឹងថា ៖ សុះ ម៉ាច និយាយអ្វី ពីសិល្បៈ ក្រោយល្បីដឹកញីស៊ីឈ្មោល

ភ្នំពេញ៖ អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានជំរុញឲ្យកញ្ញា ឌួង ហ្សូរីដា ចេញពីមុខបកស្រាយអំពីព័ត៌មានដែលបែកធ្លាយតាម បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា តារារូបនេះជាឈ្មួញកណ្ដាល រកស៊ីលក់ក្រមុំព្រហ្មចារីឲ្យមន្រ្តីធំៗនិងកូនអ្នកធំផងដែរ។ ដែលទាញពីហេតុផលថា ករណីរឿងអាស្រូវជួញដូរផ្លូវភេទក្នុងចំណោមសិល្បការិនី បានធ្វើឲ្យប៉ះទង្គិចខ្លាំងដល់ កេរ្តិ៍ឈ្មោះរបស់សិល្បករ ឬសិល្បការិនី ដទៃទៀតដែលជាអ្នកស្អាតស្អំ លោក សុះ ម៉ាច បាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា៖ «បើសិនជារឿងនេះ ប៉ះពាល់កិត្តិយសរបស់គាត់ ត្រូវចេញមុខបកស្រាយ យ៉ាងហោចណាស់ក៏មានសមាគម
Read More