ព្រៃវែង៖ បុរសវ័យជាង ២០ឆ្នាំម្នាក់ ធ្លាក់ខ្លួនពិការក្រោយពេលរូបគេបានឆក់ខ្សែភ្លើងនៅកន្លែងធ្វើការ និងត្រូវបានក្រុមគ្រូពេទ្យ កាត់ដៃចោលទាំងសង​ខាង ព្រោះកាលនោះ ដៃទាំងសងរបស់លោកត្រូវឆេះខ្លោច មិនអាចព្យាបាលបាន។ បុរសនោះ បានរៀបរាប់ថា «ខ្ញុំធ្លាក់ខ្លួនពិការដោយសារឆក់ខ្សែភ្លើង»។ ប្រភពដដែលបាន​ទទូចទាំងក្តីអស់សង្ឃឹមទៅសប្បុរជនទាំងអស់ ឲ្យមេត្តាជួយគាត់ផង ព្រោះសព្វថ្ងៃបុរសពិការរូបនោះ មានការលំបាកយ៉ាងខ្លាំង ដោយលោកបានបញ្ជាក់ថា «រស់នៅជាមួយតាជរា ដែលមានលទ្ធភាពរកថវិកាបានឡើយ»។ បុរសកំសត់រូបនោះ ត្រូវបានគេដឹងថា រស់នៅភូមិអង្កាញ់​ ឃុំអង្កាញ់​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង៕ សូមទស្សនាវីដេអូ!! Posted by តាំង