Day: March 11, 2018

ឃើញហើយហួសចិត្ត! ឈ្មោះដើមរបស់ ឆាយ វីរៈយុទ្ធ គឺ….

ភ្នំពេញ៖ តារាចម្រៀងភាគច្រើននៅកម្ពុជាតែងនិយមប្រើឈ្មោះទី២ ដែលជាឈ្មោះមានហុងស៊ុយ មានយីអ៊ុន សម្រាប់ប្រឡូកក្នុងវិថីសិល្បៈ ដើម្បីឆាប់ទទួលបានការ​ចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ។ តួយ៉ាងតារាចម្រៀងសម្បុរស្រអែមកូនប្រសារថៅកែរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម ឆាយ វីរៈយុទ្ធ ដែលមានមហាជនទូទៅនឹងស្មានថាឈ្មោះ «ឆាយ វីរៈយុទ្ធ» នេះ ជាឈ្មោះផ្លូវការក្នុងអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត ប៉ុន្តែការគិតរបស់បងប្អូននោះគឺខុសស្រឡះ តាមពិតឈ្មោះផ្លូវតារាចម្រៀងរូបនេះគឺ «ឆាយ ចាន់ឆោម» ដែលកើតនៅឆ្នាំ១៩៨៧ ភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នលោករស់នៅរាជធានីភ្នំពេញ។
Read More

នៅស្ទើរណាស់អាក្អូន! ចោរស្ទើរភ្លើង ចង់បោកនារីឆ្នាស់ (មានវីដេអូ)

ភ្នំពេញ៖ បុរសម្នាក់ ដែលត្រូវនារីរូបស្រស់ ចាត់ទុកថា ជាចោរឆបោកតាមទូរស័ព្ទ តែមិនបានសម្រេច ខណៈនាងបានដឹងខ្លួនជាមុនថាជាកលល្បិចតិចតួចស្តួចស្តើងបំផុត ចង់មកលេងជាមួយនាងទៅមិនរួចទេអាក្អូន។ កន្លងមកប្រជាពលរដ្ឋខ្មែរ ត្រូវបានជនខិលខូចបោកប្រាសតាមរយៈទូរស័ព្ទថាត្រូវរង្វាន់រាប់ម៉ឺនដុល្លារ និងឲ្យម្ចាស់ទូរស័ព្ទផ្ញើលុយបន្តិចបន្តួចទៅដើម្បីជាសាហ៊ុយក្នុងការរៀបចំឲ្យទៅបើកលុយ តែចុងក្រោយអស់តែលុយទទេ គ្មានបានអ្វីមកវិញឡើយ។ អញ្ចឹងហើយ នេះក៏ជាមេរៀនមួយសម្រាប់បងប្អូនទាំងអស់ឲ្យបានជ្រាប និងប្រុងប្រយ័ត្នទាំងអស់គ្នា និយាយជារួមគ្មានក្រុមហ៊ុនឲ្យយើងត្រូវរង្វាន់ស្រួលៗនោះទេ បងប្អូនសាកគិតមើល គ្មានធ្វើអ្វីសោះ នៅសុខៗត្រូវរង្វាន់ ធ្លាប់មានទេ៕ សូមទស្សនាវីដេអូ!! Posted by មើលរឿងអត់ on Saturday, November
Read More