Day: March 12, 2018

ទស្សនាវីដេអូនេះ នឹងយល់កាន់តែច្បាស់ថា បណ្ឌិត ស៊ុយ សារ៉េត បើកបរយ៉ាងម៉េច? បាននាំឲ្យមានការផ្ទុះហិង្សារ (មានវីដេអូ)

ភ្នំពេញ៖ ពលរដ្ឋរាប់សិបនាក់ផ្ទុះកំហឹង វាយលោកបណ្ឌិត ស៊ុយ​ សារ៉េត ឡើងបែកមាត់បាក់ធ្មេញ ស្ទើរក្ស័យជីវ៉ា ក្រោយលោកបានបើកឡានបុកអ្នកជិះម៉ូតូ ហើយព្យាយាមបើករត់គេចខ្លួន រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃក៏បុកម៉ូតូមួយគ្រឿងទៀត ហើយត្រូវកៀបជាប់នៅទីនោះ។ យ៉ាងណាហេតុការណ៍នោះ សមត្ថកិច្ចបានអះអាងថា មិនមានការបុករះទេ គឺបុកនៅម្តុំវត្តទួលមួយ និងជិតមន្ទីរពេទ្យព្រះកុសមៈមួយតែប៉ុណ្ណោះ ហើយជនរងគ្រោះជិះម៉ូតូរងរបួស គ្មានអ្នកស្លាប់ទេ។ ប្រភពដដែលបញ្ជាក់ថា «ការបើករត់នេះ ទំនងជាលោកភ័យ ខណៈក្រុមប្រជាពលរដ្ឋជិះម៉ូតូដេញតាមស្ទាក់វាយ»។ ក្នុងសាច់រឿងរបស់លោកបណ្ឌិត ស៊ុយ សារ៉េត ជនបង្កប្រែក្លាយជាជនរងគ្រោះ ហើយពលរដ្ឋក្លាហានបានក្លាយជាជនល្មើសដែលកំពុងប្រឈមការចាប់ខ្លួន ក្រោយលោក
Read More

ដំណឹងថា បណ្ឌិត ស៊ុយ សារ៉េត ស្លាប់ មិនមែនជាការពិតឡើយ

ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី១១ មីនា ២០១៨ ផ្អើលមួយចំហៀងប្រទេស ខណៈលោកបណ្ឌិត ស៊ុយ សារ៉េត បានបើកឡានបុកអ្នកជិះម៉ូតូនៅជិតវត្តទួល រួចព្យាយាម​បើករត់គេចខ្លួនរហូតមកដល់ចំណុចមន្ទីរពេទ្យលោកសង្ឃក៏បុកម៉ូតូមួយគ្រឿងទៀត កៀបជាប់ទៅមុខលែងរួច ត្រូវបានក្រុមប្រជាពលរដ្ឋដែលជិះម៉ូតដេញតាមព្រួតវាយសល់តែដង្ហើមចង្រិត និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម។ ស្រាប់តែព្រឹកមិញនេះ បានលេចឮដំណឹងថា បណ្ឌិត ស៊ុយ សារ៉េត បានស្លាប់បាត់បង់ជីវិតទៅហើយ ខណៈកំពុងបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ យ៉ាងណាមិញ ដំណឹងនោះ មិនមែនជាការពិតឡើយ ព្រោះតាមរយៈសាច់ញាតិកំពុងទន្ទឹងរង់ចាំនៅស្រុកខ្មែរបានប្រាប់ថា «គាត់ឆ្លងផុតពីគ្រោះថ្នាក់ហើយ ដោយក្រុមគ្រូពេទ្យកំពុងរៀបចំស្កែនមើលក្បាល ថាតើមានការប៉ះទង្គិចធ្ងន់ធ្ងរដែរឬទេ»។
Read More