Day: March 13, 2018

ចេះតែភ្លាវហើយ! មិនបុណ្យស្អីគេ! ទាំងព្រះសង្ឃ ទាំងអាចារ្យ ចេញក្បាច់គុនដាក់គ្នា (មានវីដេអូ)

កំពង់ស្ពឺ៖ ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាមួយត្រូវរៀបចំឡើងយ៉ាងចម្លែក រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានថា ធ្វើឡើងនាំឲ្យប៉ះពាល់ទំនៀមទំលាប់ និងកិត្តិនាមសាសនាព្រះពុទ្ធ ដែលល្បីសុះសាយពាសពេញពិភពលោក។ ទាក់ទិនរឿងពិធីបុណ្យដ៏ចម្លែកនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Lee Chantha» បានលើកឡើងថា «ប្លែកៗៗៗ! ពិធីបុណ្យចំរើនព្រះជន្មគម្រប់ ២២ព្រះវស្សា របស់ ព្រះចៅអធិការ គង់នៅវត្តពោធិសត្វ គីរីរម្យ ខេត្តកំពង់ស្ពឺ។ តើក្នុងសាសនាព្រះពុទ្ធ មានពិធីឆ្កួតបែបនេះដែរ?»។ សូមទស្សនាវីដេអូ!! Posted by Lee Chantha on Saturday,
Read More

បានឃើញឈ្មោះពិតរបស់ ខេម ចង់សើចបន្តិច ចង់យំបន្តិច

ភ្នំពេញ៖ តារាចម្រៀងសម្លេងស្អកប្រចាំផលិតកម្មថោន ដែលមហាជនស្គាល់ថា ខេម ដែលជាឈ្មោះចូលសិល្បៈរបស់លោក ប៉ុន្តែមហាជនមួយចំហៀងប្រទេសប្រាកដណាស់ មិនស្គាល់ឈ្មោះដើមរបស់លោកឡើយ។ ថ្ងៃនេះ យូហ្វីដ សូមលាតត្រដាងឈ្មោះពិតរបស់តារាចម្រៀង ខេម៖ លោក ខេម មានឈ្មោះដើមថា ប៉ុន សុណារិន កើតនៅខែឧសភា ឆ្នាំ១៩៨៦ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃលោករស់នៅរាជធានីភ្នំពេញ។
Read More