Day: March 15, 2018

ចាំមើលម៉េចវិញ៖ ព្រះសង្ឃ ឡុង ចន្ថា ប៉ះជាមួយឯកឧត្តម ខៀវ កាញ៉ារិទ្ធ

ភ្នំពេញ៖ សង្ឃមួយអង្គត្រូវបានឧបាសកឧបាសិកា និមន្តទៅកំប្លែងតាមពិធីបុណ្យនានា ដែលមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានគេស្គាល់ថា ព្រះមហាថេរប្បញ្ញោ ឡុង ចន្ថា ដែលទេសនាតែរឿងបែកស្លុយ ពោលគឺមិនបានអប់រំមនុស្សឲ្យចេះស្គាល់បុណ្យបាបឡើយ តែផ្ទុយទៅវិញព្រះអង្គតែងតែលើករឿងពីនេះពីនោះមកទេសនា ហាក់គ្មានខ្លឹមសារគោលទាល់តែសោះ។ ហើយកាលពីដើមសប្តាហ៍នេះ ឡុង ចន្ថា បានទេសនា ដៀមដាមតារាចម្រៀង ម៉េង កែវពេជ្ជតា រហូតធ្វើឲ្យនាងទ្រាំមិនបានក៏ប្រលះព្រះអង្គយ៉ាងចាស់ដៃតែម្តង តែព្រះអង្គមុខក្រាស់ហាក់មិនចុះចាញ់ឡើយ ដោយនៅតែឆ្ល់ើយឆ្លងគ្នាដូចអាយ៉ៃអញ្ចឹង។ ទាក់ទិននឹងរឿងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ៉ារិទ្ធ បានស៊ែររូបព្រះអង្គ
Read More

បងប្អូនណាបាត់ម៉ូតូ កុំភ្លេចមករកមើលនៅតាខ្មៅ (មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះ សមត្ថកិច្ច បានផ្តល់ឱកាសដល់បងប្អូនដែលបាត់ម៉ូតូ មករកមើលម៉ូតូខ្លួនឯងនៅស្នងការខេត្តកណ្តាល ក្រុងតាខ្មៅ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារផ្សេងៗ ដែលបញ្ជាក់អត្តសញ្ញាណម៉ូតូ និងអត្តសញ្ញាណម្ចាស់ម៉ូតូ ដើម្បីទទួលបានម៉ូតូត្រលប់ទៅផ្ទះវិញ។ បើបងប្អូនមានពេលទំនេរ កុំភ្លេចណា មកតាខ្មៅ ដើម្បីរកមើល និងផ្ទៀងផ្ទាត់ទាំងអស់គ្នា ក្រែងទ្រព្យគាប់ចិន្តាមិនចង់ឃ្លាតឆ្ងាយពីម្ចាស់ រត់រកម្ចាស់ដើមវិញ ដូចបងស្រីម្នាក់មានសំណាងធំ នាងបានរកឃើញម៉ូតូរបស់ខ្លួនវិញ។ សូមជូនពរឲ្យអ្នកដែលបាត់ម៉ូតូរកឃើញដោយសុវត្ថិភាពទាំងអស់គ្នា។   សូមទស្សនាវីដេអូ!! Posted by Khmer Post on Thursday,
Read More

ទៀតហើយ! បុករត់ ត្រូវពលរដ្ឋដេញស្ទាក់ចាប់បាន តែមិនផ្តល់អំណោយដុំថ្ម (មានវីដេអូ)

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយ មានលក្ខណៈស្រដៀងនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សាកាលពីសប្តាហ៍មុន ដែលធ្វើឲ្យជនបង្កលោកបណ្ឌិត ស៊ុយ សារ៉េត ក្លាយជាជនរងគ្រោះវិញ ក្រោយចៅក្រមអត់សាលាកាត់ទោសនឹងដុំថ្ម បណ្តាលឲ្យបែកមាត់ បាក់ធ្មេញ ប៊ិះក្ស័យជីវិត ត្រូវបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម។ ករណីថ្មីនេះ បុរសម្នាក់បើកបរឡានទំនើបបុកអ្នករុញរទេះ និងកិនជើង បណ្តាលឲ្យបុរសរងគ្រោះដួលសន្លប់ជាង ១ម៉ោង និងត្រូវបានប្រជាពលរដ្ឋជួយធ្វើចលនាដង្ហើម ដើម្បីសង្រ្គោះឡើងវិញ។ រំពេចនោះ បុរសជិះឡានទំនើបនោះ បានព្យាយាមបើករត់ ប៉ុន្តែត្រូវក្រុមប្រជាពលរដ្ឋជិះម៉ូតូដេញតាមស្ទាក់ចាប់ឲ្យសមត្ថកិច្ច មិនមានការវាយដំច្រំធាក់ដូចករណីមុនឡើយ។ យ៉ាងណាទង្វើនេះ ត្រូវបានសាទរពីសំណាក់សមត្ថកិច្ច និងក្រុមមហាជនទូទៅថា «ចេះជួយយកអាសារអ្នកដទៃ
Read More