Day: March 16, 2018

ព្រះសង្ឃ ឡុង ចន្ថា សុំសម្រាក ព្រោះហត់ខ្លាំង

ភ្នំពេញ៖ ក្រោយល្បីល្បាញសម្ដីតបតគ្នារបស់តារាចម្រៀងម៉េង កែវជ្ជតា និងព្រះសង្ឃ ឡុង ចន្ថា រឿងទេសនាស្ដីអោយចាស់ៗនិងមានសង្ឃដីការ កំប្លែងសើចចុកពោះមិនចាញ់អ្នកលេងកប្លែងរបស់ទូរទស្សន៏ស៊ីធីអ៊ិនប៉ុន្មាននោះក៏ឈានដល់ការរិះគន់យ៉ាងធ្ងន់ធ្ងររបស់មហាជនមួយចំនួន រួមទាំងរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កញ៉ារិទ្ធ ផងដែរ។ ដោយស្ថិតក្នុងនាមជាសង្ឃកាន់សានាមិនចង់មានរឿងវែងឆ្ងាយ ដោយគេថាខ្លួនជាអ្នកបំផ្លាញសាសនា ព្រមទាំងមានការផ្ដល់យោបល់ដ៏សមស្របពីសំណាក់រៀមច្បង ក៏សម្រេចចិត្តចេញវីដេអូសុំខមាទោសជាសារណៈទៀតផង។ ជាស្ដែងដូចលោកបងថ្លែងក្នុងបទសម្ភាសន៍ជាមួយលោក សាន ប៊ុនធឿន លោកសង្ឃរូបនេះក៏មានសង្ឃដីការថា «ពេលខ្លះអាត្មាក៏មានដីការលេងសើច ខ្លះក៏ពិតមែន តែកាលដែលអាត្មាលេងសើចច្រើនគឺដើម្បីញាតិញោមពុទ្ធបរិស័ទសើចសប្បាយ ព្រោះពួកគាត់ចូលចិត្តពេលអាត្មាមានសង្ឃដីកាបែបនេះ»។ ព្រះសង្ឃសម្ដីចាក់ទឹកមិនលិចរូបនេះបន្តទៀតថា «ហើយសូមញាតិញោមជួយពិចារណាផងចំពោះពាក្យសម្ដីអាត្មា ហើយក៏សុំទោសរាល់កន្លែងដែរអាត្មានិយាយទៅមិនសមរម្យព្រោះថាទាំងសង្ឃ និងប្រសក់មិនមានអ្នកណាមួយមិនចេះខុសឆ្គងទេ
Read More

ពាលស៊ីពាល! រកណាណីមិនបាន គិតចង់សំឡេះគ្នាឯង តែត្រូវមិត្តសំឡេះបានមុន (មានវីដេអូ)

ភ្នំពេញ៖ ឃាតកម្មអា.ករសម្លាប់បុរសម្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ម្សិលមិញ ថ្ងៃទី១៥ មីនា ២០១៨ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ គឺជាពួកម៉ាកដែលជាក្មេងស្ទាវដើរលេងជាមួយ។ ជនដៃដល់បានរៀបរាប់ថា ដំបូងឡើយជនរងគ្រោះជាមិត្តសំលាញ់បានប៉ុនប៉ងសម្លាប់មិត្តភក្រខ្លួនឯង តែពេលនោះខ្លួន (ជនសង្ស័យ)បានឃើញទាន់ ត្រូវមិត្តភក្រនោះទំលាក់កូនកាំបិទចោល បន្ទាប់មកជនសង្ស័យបានស្ទុះទៅយកកូនកាំបិទនោះ អា.ករមិត្តភក្រចោលតែម្តង។ ក្នុងនៅជនសង្ស័យបានបញ្ជាក់ថា «មកពីគាត់ (ជនរងគ្រោះ) ចង់សម្លាប់ខ្ញុំមុន ទើបខ្ញុំធ្វើបែបនេះ»។ សូមទស្សនាវីដេអូ!!
Read More

ព្រៃផ្សៃណាស់! កាប់ដៃកាប់ជើង និងចិញ្ច្រាំស្ត្រីម្នាក់ ដាក់ធុងទឹកកក (មានវីដេអូ)

កណ្តាល៖ មុននេះបន្តិច ប្រទះឃើញ ជនរងគ្រោះជាស្ត្រីម្នាក់ត្រូវបានឃាតករដៃឆៅ កាត់ដៃកាត់ជើង និងចិញ្ច្រាំដាក់ធុងទឹកកក យកទៅបោះចោលតាមផ្លូវនៅជិតស្ពានព្រែកតាមាក់ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។ ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ករណីឃាតកម្មដោយសារគំនុំ បានការកាប់សម្លាប់យ៉ាងព្រៃផ្សៃរួចដាក់ចូលក្នុងធុងទឹកកកបែបនេះ ហើយឃាតករក៏មិនមែនជាអ្នកឆ្ងាយដែរ ពោលគឺប្រហែលជាអ្នកស្គាល់គ្នាជិតស្និទ្ធទៀតមិនដឹង។ សូមទស្សនាវីដេអូ!! ផ្សាយផ្ទាល់ (Live)! ប្រទះឃើញសពស្ដ្រីម្នាក់ ដែលត្រូវបានជនដៃដល់ កាប់ចញ្ច្រាំដាក់ចូលក្នុងធុងទឹកកក ទម្លាក់ចោលនៅក្បែរស្ពានព្រែកតាម៉ាក់ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០​១៨នេះ។ Posted by
Read More