Day: March 17, 2018

ស្មានមានតែព្រះអង្គ ឡុង ចន្ថា ទេសនាកំប្លែង! សង្ឃមួយអង្គទៀត កំប្លែងលើស ឡុង ចន្ថា ១០ដង (មានវីដេអូ)

ភ្នំពេញ៖ ស្មានតែមានព្រះមហាថេរបញ្ញោ ឡុង ចន្ថា ដែលមានទេសនាបែបកំប្លែង ធ្វើឲ្យពុទ្ធបរិស័ទសើចស្ងួតជើងធ្មេញ ពោលគឺកំប្លែងលើសនាយ ពាក់មីទៀត ឥឡូវនេះ លេចព្រះសង្ឃមួយអង្គទៀត ដែលមានទេសនាបែបកំប្លែងដែរ។ តែទោះជាយ៉ាងណា សូមបងប្អូនទាំងអស់មេត្តាត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ មុននឹងធ្វើការិះគន់ ព្រោះព្រះអង្គមិនបានទេសនាបង្កចលាចលក្នុងសង្គមឡើយ ពោលគឺព្រះអង្គចង់ឲ្យពុទ្ធបរិស័ទ បានសប្បាយរីករាយ និងជ្រះថ្លាក្នុងការធ្វើបុណ្យតែប៉ុណ្ណោះ។ សូមទស្សនាវីដេអូ!!
Read More

ខូចអនាគតអស់! តាន់ គីមសួរ ត្រូវចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ផលិតករអប់រំដ៏ល្បី លោក តាន់ គីមសួរ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនកាលពីល្ងាចម្សិលមិញ ថ្ងៃទី១៦ មីនា ឆ្នាំ២០១៨។ ខណៈលោកត្រូវបានបញ្ជូនតាមរថយន្តប៉េអ៊ឹមនោះ លោកបានពាក់ម៉ាសមិទមុខក្នុងគោលបំណងមិនឲ្យគេស្គាល់ តែទោះជាយ៉ាងណា នៅមានគេស្គាល់ និងថតរូបបាន បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឡើងល្បីខ្ចរខ្ចាយជាសាធារណៈកាលពីថ្ងៃមិញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
Read More

គង់ កែវមរកត ធ្លាក់ អ្នកគាំទ្រយំផ្អើលឆាក (មានវីដេអូ)

ភ្នំពេញ៖ រឿងមួយដែលគួរឲ្យសោកស្តាយបំផុតនោះគឺ បេក្ខនារី គង់ កែវមរកត មិនបានឆ្លងផុតវគ្គឡាយសូ សប្តាហ៍ទី៦ទេ ពោលគឺនាងទទួលបានសម្លេងឆ្នោតតិចជាងគេបង្អស់ ហើយក៏មិនត្រូវគណៈកម្មការទាំង ៤រូប ជ្រើសរើសទៅវគ្គបន្តដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ នាងមិនអាចទប់ទឹកភ្នែកបានឡើយ ដោយនាងបានសម្រក់ទឹកភ្នែកជោកប្រាណ និងបាននិយាយថា «សូមអរគុណបងគណៈកម្មការទាំង៤ ដែលតែងផ្តល់មតិល្អដល់ខ្ញុំ ហើយក៏សូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបោះឆ្នោតគាំទ្ររូបនាងខ្ញុំកន្លងមក»។ គួររំឭកថា បេក្ខនារី គង់ កែវមរកត បានខិតខំប្រឹងប្រែងជិតកន្លះឆ្នាំមកហើយជាមួយកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៣។ សូមទស្សនាវីដេអូ!!
Read More