Day: March 19, 2018

ផឹកចំស្រាចាប៉ី ច្រៀងទាល់តែប្រពន្ធវ៉ៃក៏មិនឈប់ (មានវីដេអូ)

កម្ពុជា៖ បុរសវ័យ ៤០ឆ្នាំប្លាយម្នាក់ បានផឹកស្រវឹងស្រឿង និងច្រៀងចាប៉ី តបតាមសំណូមពរពីសំណាក់ក្រមុំៗក្នុងភូមិ ដែលតែងឲ្យចង់ឲ្យលោកពូច្រៀងលេងជាការកម្សាន្ត។ ខណៈពេលកំពុងតែច្រៀងរៀបរាប់ពីយក្សា ស្រាប់តែស្ត្រីម្នាក់ដែលស្គាល់ថាជាប្រពន្ធ បានយករំពាត់មកវាយប្តីដែលកំពុងតែច្រៀង ក្នុងន័យចង់បង្ហាញថា ឲ្យប្តីឈប់ច្រៀងព្រោះនាងខ្មាសគេណាស់។ តែទោះជាយ៉ាងណា នេះជាការច្រៀងកម្សាន្តនូវបទប្រពៃណីជាតិខ្មែរ គ្មានអ្វីត្រូវខុសឆ្គងឡើយ ហើយការបង្ហាញរបស់លោកពូក៏ជាការរួមចំណែកមួយសម្រាប់ឲ្យក្មេងជំនាន់ក្រោយបានដឹងនិងស្គាល់ចាប៉ីផងដែរ។ សូមទស្សនាវីដេអូ!! សមត្ថភាព មិន ធម្មតា !!! ផឹក ចំ ស្រា អាយ៉ៃ 😂😂😂👍👍👍សូម ជួយ ស៊ែរ
Read More

លើកទីពីរ៖ ពេទ្យនៅកំពង់ចាម វះកាត់អ្នកជំងឺភ្លេចកន្សែងក្នុងពោះអ្នកជំងឺ (មានវីដេអូ)

កំពង់ចាម៖ នៅឱកាសចុងខែកុម្ភៈមុននេះ ព័ត៌មានបង្ហាញពីស្រ្តីសម្រាលកូនដោយសេវ៉ាវះកាត់ គ្រូពេទ្យភ្លេចកន្សែងនៅក្នុងពោះរយៈពេលបីខែក្រោយសម្រាលទើបបានដឹង បានក្លាយជារូបភាពដ៏មហាសោកសង្រេងដក់ក្នុងអារម្មណ៍មហាជនពិសេសស្រ្តីដែលត្រៀមនឹងសម្រាលកូន ក្លាយជារូបភាពចង់ចាំនិងការភ័យខ្លាច ដែលពួកគេក៏នាំគ្នានិទានតៗគ្នាថា នេះហើយជាស្នាដៃ គ្រូពេទ្យនៅក្រុងកំពង់ចាម ។ តារាញូស៍ក៏នាំអារម្មណ៍មហាជនដែលកំពុងស្ថិតក្នុងភ័យរន្ធត់ពីរូបភាពស្រ្តីជាគ្រូបង្រៀន នៅវិទ្យាល័យពាមជីកង ដែលរងគ្រោះសុខភាពក្រោយសម្រាលកូនស្ទើនឹងបាត់បង់ជីវិត ហើយក៏បង់ទ្រព្យពីផ្ទះអស់ ដោយសារតែការធ្វេសប្រហែស ពីគ្រូពេទ្យជំនាញនៅខេត្តកំពង់ចាមនោះ ។ ក្នុងនោះតារាញូស៍ក៏សូមរំលឹកមហាជនផងដែលថា «កាលពីជាង១០ឆ្នាំមុន ដោយសារតែការធ្វេសប្រហែស ពីស្នាដៃគ្រូពេទ្យនៅខេត្តកំពង់ចាមនេះដែរ ក៏ធ្វើឲ្យគ្រួសារមួយនៅរស់នៅទឹកដីស្រុកស្ទឹងត្រង់ បង់ទ្រព្យអស់ពីគ្រួសារ ហើយស្ទើនឹងរលត់សង្ខាដែរទម្រាំដឹងពីមូលហេតុជំងឺក្នុងខ្លួនឈឺមិនចេះ ក្រោយការវះកាត់ក្រោមមុខកាំបិទពេទ្យខេត្តនេះដែរ។ កាលនោះម្ចាស់សំណេរនៅតារាញូស៍ក៏បានចុះទៅជួបផ្ទាល់នឹងបុរសវ័យចំណាយដែលរងគ្រោះដោយការធ្វេសប្រហែសរបស់គ្រូពេទ្យ ដោយគាត់បានបញ្ជាក់ថា «ខ្ញុំវះពោះវៀនដុះខ្នែង
Read More

គង់ កែវមរកត និយាយរឿង ក្រោយធ្លាក់វគ្គ Live Show សប្តាហ៍ទី៦ (មានវីដេអូ)

ភ្នំពេញ៖ បេក្ខនារី គង់ កែវមរកត បានធ្លាក់ក្នុងវគ្គឡាយសូ សប្តាហ៍ទី៦ ប្រឡងកម្មវិធី Cambodian idol រដូវកាលទី៣ ធ្វើឲ្យអ្នកគាំទ្ររាប់រយនាក់ស្ទូឌីយូ សម្រក់ទឹកភ្នែកស្តាយនាងយ៉ាងខ្លាំង ព្រោះនាងក៏ជាបេក្ខនារីមួយរូបដែលមានសមត្ថភាពសម្លេងល្អ កម្ររកបាន។ លុះរំលងបានប្រមាណ ៣ថ្ងៃ គង់ កែវមរកត បានឡាយវីដេអូ សួរសុខទុក្ខបងប្អូនអ្នកគាំទ្ររបស់នាង។ ទន្ទឹមនោះ នាងបានសរសេរសារថា «នាងខ្ញុំគង់ កែវមរកតមានតែពាក្យថា សូមអរគុណពុកម៉ែ បងប្អូនខ្លាំងណាស់ចំពោះកំលាំងចិត្តដែលបានផ្តល់មកអោយរូបនាងខ្ញុំ»។ យ៉ាងណាមិញ នាងត្រូវបានអ្នកគាំទ្រផ្ញើសារជូនពរឲ្យជោគជ័យក្នុងអាជីពសិល្បៈ
Read More