Day: March 22, 2018

នារីក្រមុំ ស្រែកថាឈឺណាស់ៗ មើលទៅដៃនាងចូលម៉ាស៊ីនកិនទឹកអំពៅ (មានវីដេអូ)

កម្ពុជា៖ អ្នកណាមិនឈឺម្ចាស់ថ្លៃអើយ បើដៃត្រូវជាប់នឹងម៉ាស៊ីនកិនទឹកអំពៅ ស្រក់ទឹកភ្នែកច្រោកៗ ស្ទើរខ្សោះអស់ពីប្រាណ។ រំពេចនោះ បងប្អូនជាច្រើនបាននាំគ្នាជួយដោះម៉ាស៊ីន ដើម្បីយកដៃចេញ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ សូមទស្សនាវីដេអូ!!
Read More

ប្រពន្ធយំបោកខ្លួន! ពេលឃើញប្តីត្រូវសរសរផ្ទះរលំលើបែកខួរ (មានវីដេអូ)

កម្ពុជា៖ បុរសមេជាងផ្ទះម្នាក់ បានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ព្រោះតែសរសរផ្ទះបានដួលរលំលើចំក្បាលបែកចេញខួរ និងហូរឈាមទាំងថ្លុកតែម្តង កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ។ ឃើញដូចនេះស្ត្រីជាប្រពន្ធបានយំសោកបោកខ្លួន ដូចអកព្រាត់កូន ដង្ហោយឲ្យបងប្អូនប្រុសស្រីមេត្តាជួយ តែអ្វីៗមិនអាចត្រលប់ក្រោយបានទេ ព្រោះតែប្តីបានស្លាប់បាត់បង់ជីវិតទៅហើយ។ សូមទស្សនាវីដេអូ!! Posted by Khmer Post on Thursday, March 22, 2018
Read More

ស្គាល់ហើយ! បុរសមុខកំសត់ ចិត្តកំណាច

កំពង់ចាម៖ បុរសមុខកំសត់តាមស្រលាញ់នារីម្នាក់ដល់ខេត្តព្រះវិហារ ត្រូវបានម្ចាស់ម៉ូតូវាយបួនប្រាំដៃ រួចចាប់បញ្ជូនឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពលួចកាច់ករម៉ូតូនៅខេត្តកំពង់ចាមមិនបានសម្រេច កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។ បុរសម្នាក់ ដែលស្គាលជនសង្ស័យខាងលើបានប្រាប់ថា «ជននោះឈ្មោះ សុខ ពិសិដ្ឋ បានមុខសញ្ញាលួចកាច់ករម៉ូតូដ៏កក្រើកនៅខេត្តកំពង់ចាម។ ពិសិដ្ឋ គ្មានមុខរបរ ផ្ទះសំបែង និងប្រពន្ធកូនពិតប្រាកដឡើយ»។
Read More

គោលបំណងដែល ឌួង ឆាយ ជិះម៉ូតូកញ្ចាស់ គឺចង់ឲ្យ… (មានវីដេអូ)

ភ្នំពេញ៖ ឧកញ៉ាវ័យក្មេង ឌួង ឆាយ កូនប្រុសឧកញ៉ា ឌួង ងៀប តែងតែលេចមុខជាមួយអ្នកជំនួញធំៗ កន្លែងល្បីៗ និងទំនើបៗ ជាញយៗ ប៉ុន្តែលើកនេះ លោកបែរជាធ្វើទ្រង់កំសត់រស់នៅបែបបងប្អូននៅជនបទ ស្រុកស្រែចំការ។ គោលបំណងដែលជំរុញទឹកចិត្តឲ្យលោកធ្វើបែបនេះ ព្រោះតែលោកចង់ឲ្យប្រពន្ធជាទីស្រលាញ់បានសប្បាយរីករាយ បាត់ទុក្ខហ្មងសៅ។ លើសពីការសប្បាយនេះទៅទៀត ប្រពន្ធរបស់លោកមានការភិតភ័យយ៉ាងខ្លាំង ព្រោះលោក ដួង ឆាយ ជិះម៉ូតូលឿនដូចហោះ។​ សូមទស្សនាវីដេអូ!!
Read More