ភ្នំពេញ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានកើតក្នុងជំនាន់ប៉ុលពត នៅស្រុកកោះធំ ខេត្តកណ្តាល លុះបែករបបខ្មៅយ៉ងឃ្នងនោះ ម្តាយលោកបាននាំមករស់នៅ​ភ្នំពេញ ដោយគ្រានោះម្តាយបានចូលបម្រើការងារក្រសួងការពារជាតិ។ ងាកទៅចាប់អារម្មណ៍រឿងព្រាប សុវត្ថិ វិញ កាលនៅពីតូចគេហៅលោកថា ស្នាយៗ ពេញៗមាត់។ ទាក់ទិននឹងឈ្មោះ ស្នាយ នេះ លោកធ្លាប់បានប្រាប់ថា «កាលពីកំណើតលោក ម្តាយរបស់លោកបានសម្រាលក្រោមដើមស្នាយ ម្ល៉ោះហើយបានជាម្តាយលោក ដាក់ឈ្មោះឲ្យលោកថា «ស្នាយ»។